សម្តេច​តេជោ ​អញ្ជើញ​ជួប​កូន​ក្មួយ​កម្មករ​ជាង​ ១ម៉ឺន​នាក់​នៅ​រោង​ចក្រ​ តំបន់​ទួល​ពង្រ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២១ ធ្នូ ២០១៧) ៖ នៅព្រឹកថ្ងៃពុធនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនី ចំនួន ១៦,១១៨នាក់ មកពីរោងចក្រចំនួន១៤ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ។ គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ គឺ​ដើម្បី​ស្វែង​យល់​ពី​សុខ​ទុក្ខរបស់​បងប្អូន​កូន​ក្មួយ​កម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

នៅក្នុងថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើរសុំថៅកែរោងចក្រអនុញ្ញាតិអោយ កម្មករកម្ម​ការនី​ទាំងអស់​ទទួល​បាន​ការ​ឈប់​សំរាក​មួយ​ថ្ងៃ​ក្រោយពីចប់កម្មវិធីសំណេះសំណាលនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រា និងកូនក្មួយកម្មករកម្មការនីទាំងអស់ដែល បានគោរពស្រលាញ់សម្តេច។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការ​​ពារ​រោង​ចក្រ ​ការពារផលប្រយោជន៍បងប្អូនកូនក្មួយកម្មករ និង​សូម​អោយ​បង​ប្អូនកូន​ក្មួយ​កម្មក​រ​បន្ត​គាំទ្រ​និង​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និង​ការអភិវឌ្ឍ​ដើម្បី​អោយ​ប្រទេស​ជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាពគឺមិនមែនការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពនោះទេ៕

1 2

Related Articles

Back to top button
Close
Close