ក្រោយពីធ្លាយដំណឹងថា ខ្លួនបែកបាក់ជាមួយគូដណ្តឹង នីឡា ហាក់ដូចនិយាយផ្លែផ្កាឲ្យអ្នកណា

សារព័ត៌មាន​​ Cambodia News/

កម្សាន្ត (២១ ធ្នូ ២០១៧) ៖  តារាកំប្លែងវ័យក្មេង កាលពីថ្មីៗនេះ នីឡា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ដោយ​សារ​តែ​នាង​បាន​បង្ហើប​ថា នាង និងគូដណ្តឹងបានចែកផ្លូវគ្នាយូរមកហើយ។

ក្រោយពីតារាកំប្លែងរូបនេះ បានទម្លាយរឿងពិតជាមួយនឹងគូដណ្តឹង ដែលថាលោកមិនសូវខ្វល់ខ្វាយ ជាមួយនឹងការមិនយកចិត្តទុកដាក់នោះ អតីតគូដណ្តឹងរបស់នាង ក៏បានបញ្ចេញសារមួយយ៉ាងកម្សត់។ 

មិនបានប៉ុន្មានផង នីឡា តារាកំប្លែងសាច់ខ្លីរូបនេះ ក៏បានបង្ហោះសារមួយ ដូចជាចង់ផ្លែផ្កាទៅអ្នកណាម្នាក់ ដែលក្នុងនោះ នាងបានលើកឡើង ជាមួយនឹងរូបភាពដែលហាក់ដូចជាមមាញឹកជាមួយនឹងការងារ។ ក្នុងនោះនាងបាននិយាយថា៖

«រកតែពេលដេកគ្មាន មានពេលឯណាទៅអង្គុយនិយាយរឿងអត់ប្រយោជន៍ ខ្ញុំអត់ចេះសម្តែងនៅលើហ្វេសប៊ុកដូចគេទេ ចេះតេលេងនៅលើឆាក ..តែៗស្ករៗ ណា»៕

1 2 3

 

 

Related Articles

Back to top button
Close
Close