សៀវភៅ​កំណាព្យ​ ការវិវត្ត​ផ្នត់គំនិត​ខ្មែរ​សម័យកាល​ឌីជីថល​»​ចេញលក់​ហើយ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៣ ធ្នូ ២០១៧) ៖ ក្នុងកម្មវិធីដាក់សម្ភោធសៀវភៅកំណាព្យខ្មែរក្នុងសម័យ ឌីជីថល នៅទីស្នាក់ការក្រុមហ៊ុន Mercedes-Benz Cambodia រាជធានី​ភ្នំពេញ​ នៅថ្ងៃទី១៣ ខែធ្នូ នេះ លោក ជា ចាប សាស្ត្រ​ចារ្យ​អក្សរសាស្ត្រខ្មែរ និងជាអ្នកជំនាញជាន់ខ្ពស់ផ្នែកកំណាព្យនៅកម្ពុជា បានលើកឡើងថា នៅ​ក្នុង​សម័យ​បច្ចេក​វិទ្យា​ឌីជីថល ទំនើបនេះ សន្ទុះ​នៃ​ការ​អាន​កំណាព្យ ​និងការតាក់តែងនិពន្ធកំណាព្យរបស់យុវជនមានការថយចុះ។

IMG_0705 លោក ជា ចាប ​បន្តថា សូមយុវជនខ្មែរជំនាន់ក្រោយ ចូល​រួម​អភិរក្ស​តែង​កំណាព្យ​ និង​អាន​ឲ្យ​បាន​ច្រើន​ដើម្បីរក្សាកំណាព្យឲ្យបានគង់វង្សយូរអង្វែង ព្រោះ​​កំណាព្យ​ខ្មែរ​មាន​កំណើត​តាំង​ពីមុន​បូរាណ​កាលពោល គឺមុនសម័យអង្គរ ដោយមាន៤ដំណាក់កាលទី១៖ មុនសម័យអង្គរ, ទី៖ សម័យចេនឡា, ទី៣៖ សម័យ​អង្គរ, និងទី៤៖ សម័យចតុមុខ។

​សៀវភៅកំណាព្យ​ដែលមានចំណង​ជើង​ថា៖«ការវិវត្តផ្នត់គំនិត​ក្នុងសម័យ​ឌីជី​ថយ» សារព័ត៌​មាន​អេឡិចត្រូនិក​ថ្មីៗបាន​ចំណាយ​ពេល​ជាង​១ឆ្នាំដើម្បីផលិត ។ សៀវភៅ​ដែល​មានកម្រាស​ប្រមាណ​ជា​​១៧០ទំព័រ​ បានចេញ​លក់​នៅ​លើ​ទីផ្សារ​រួច​ហើយ។ សៀវភៅកំណាព្យនេះ មានដាក់​លក់នៅ​តាមស្តង់​លក់កាសែត តាមបណ្ណាគារ និងតាមបណ្តាផ្សារនានា​នៅក្នុង​ទីក្រុង​ភ្នំពេញ និងនៅ​តាម​បណ្តា​ខេត្តមួយចំនួន។ សៀវភៅកំណាព្យនេះ មានតម្លៃ​១ម៉ឺន​រៀលក្នុង​មួយ​ក្បាល។

តាមរយៈកំណាព្យនេះ អ្នកអានអាចទទួលបានព័ត៌មានវប្បធម៌ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យាព័ត៌មាន សង្គម។ល។ និយាយជារួម អាន​សៀវ​ភៅ​មួយក្បាននេះ អនុញ្ញាតឲ្យ​អ្នក​អាន​អាចយល់ដឹងពីជីវិតពិតរបស់កម្ពុជា​ក្នុងសម័យថ្មីៗនេះ។ ឬអាចនិយាយម្យ៉ាងទៀតបានថា អាន​កំណាព្យ​ដើម្បីទទួលព័ត៌មាន​អត្ថបទ​ភាគ​ច្រើន​និយាយពីជីវិត​បច្ចុប្បន្នភាព​នៃប្រទេសកម្ពុជា និងប្រជាពលរដ្ឋ​កម្ពុជា។

សារព័ត៌មាន Thmeythmey.com ដែលជាអ្នកជួយរៀបចំបោះពុម្ពបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យស្ថាប័នរបស់ខ្លួន​ផលិត​សៀវ​ភៅ​មួយ​ក្បាល​នេះ​ឡើង ព្រោះ អាជីពកំណាព្យសឹងតែបាត់ខ្លួនពីទីផ្សារ​នៃប្រទេស​កម្ពុជា​ទៅហើយ។ ឥឡូវនេះ បើចេះអាជីពកំណាព្យ តើទៅរកការងារធ្វើនៅ​ឯណា? កំណាព្យ មិនត្រឹមតែ ជាអាជីពមួយប៉ុណ្ណោះទេ។ តែកំណាព្យជាផ្នែកមួយ​នៃអក្ស​សាស្រ្ត ជាផ្នែកមួយ នៃសិល្បៈ និង​ជា​ផ្នែក​មួយ​នៃ​មនោគ​មន៍​វិជ្ជាដ៏ស៊ីជម្រៅ។

មិនត្រឹមតែប៉ុណ្ណោះ កំណាព្យអាចដើរតួនាទីជាឧបករណ៍បម្រើសេវាទីផ្សារ និងលក់ក៏​បានដែរ។ ចូលរួមថែរក្សា ការពារកំណាព្យកុំឲ្យបាត់បង់​ មានន័យថា ចូលរួមថែ​រក្សា​វប្បធម៌ខ្មែរ៕

IMG_0709

IMG_0699

IMG_0689

IMG_0720

IMG_0711

IMG_0671

 

Related Articles

Back to top button
Close
Close