ក្រសួង​មហា​ផ្ទៃព្រ​មានចាត់​វិធាន​ការ​លើ​សមាគម​-អង្គការ​មួយ​ចំនួន​ ដែលមិន​បាន​បំពេញ​តាម​លក្ខ​ខណ្ឌ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១២ ធ្នូ ២០១៧ )៖ ក្រសួង​មហា​ផ្ទៃ​បាន​ធ្វើការរំលឹក​ដល់​សមាគម ​និងអង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ ដែល​ខក​ខាន​មិន​បានបំពេញ​កាតព្វកិ​ច្ចតា​មការ​កំណត់​ដោយ​ច្បាប់​នៅ​ឡើយ​។

ក្រសួង​ក៏​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ផ​ងដែរ ​ចំពោះសមាគម​ និង​អង្គការ​មិន​មែនរដ្ឋាភិ​បាល​ ដែល​ខក​ខាន​មិនបា​ន​បំពេញ​តាម​លក្ខ​ខណ្ឌ​ នៃ​ច្បាប់​ស្តី​ពីស​មាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​។

យោង​តាមសេចក្តី​ជូន​ដំណឹង​រប​ស់ក្រសួង​ហាផ្ទៃ ​កាល​ពីថ្ងៃទី១១ ​ខែធ្នូ ​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ក្រសួងមហា​ផ្ទៃ​បាន​ធ្វើ​ការ​ជូន​ដំណឹង​តាម​រយៈ​លិខិត​ចុះថ្ងៃទី០៤​ ខែ​កក្កដា ​ឆ្នាំ​២០១៧ ​ដល់ស​មាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក ​ដែល​បាន​ចុះបញ្ជី ​និង​តម្កល់​សំណុំឯ​កសារនៅ​ក្រសួង​មហា​ផ្ទៃ​ ឲ្យ​បំពេញ​លក្ខខណ្ឌ​ដែល​បាន​កំណត់​ក្នុង​មាត្រា១០​ និ​ងមាត្រា២៥ ​នៃច្បា​ប់ពីសមាគម​ និង​អង្គការ​មិន​មែនរ​ដ្ឋាភិបា​ល។

តាម​រយៈ​ការ​ជូន​ដំណឹង​នេះ ​មាន​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ចំនួន​៦៤៨​ប៉ុណ្ណោះ ​ដែល​បាន​បំពេញកាតព្វ​កិច្ច​ត្រឹម​ត្រូវ​តាម​ការ​កំណត់​ដោយ​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ទន្ទឹម​នេះ ​ក៏​នៅមា​នសមាគម​ និ​ងអង្គការ​មិន​មែន​រដ្ឋាភិបាល​មួយចំនួន​ធំ​ទៀត​ នៅតែមិន​បំពេញកាតព្វ​កិច្ចតាម​បទប្បញ្ញត្តិដែល​កកំ​ណត់ដោយច្បាប់​នៅ​ឡើយ​៕

2

 

Related Articles

Back to top button
Close
Close