ទឹកស្រុសស្លាបព្រាអាចជាប្រភពសន្សំមេរោគ

សារព័ត៌មាន​ Cambodia News/

សុខភាព (០១ ធ្នូ ២០១៧) ៖ បច្ចុប្បន្ននេះគេសង្កេតឃើញថា នៅតាមទីកន្លែងលក់ ម្ហូបអាហារនានា ជាពិសេសអាហារ ស្រស់ស្រូប ពេល ព្រឹកគេតែងតែឃើញមាន កែវដាក់ទឹកក្ដៅសម្រាប់ឱ្យភ្ញៀវ ចូលបរិភោគបាន ស្រុសស្លាបព្រា ដោយសង្ឃឹមថា នឹង បានសម្លាប់មេរោគ ដែលនៅជាប់ នឹងស្លាបព្រា សម ឬចង្កឹះ ។

1ក៏ប៉ុន្ដែទោះបីជា យ៉ាងណាក្ដីអ្នក ទទួលទានមិនគួរឆាប់ ស្លាប់ចិត្ដជឿជាក់ ទៅលើវិធីនេះពេកដែរ ព្រោះប្រសិនបើពុំមានការ ផ្លាស់ប្ដូរកែវស្រុសទឹករៀងរាល់ ម៉ោងទេនោះ ទឹកនៅក្នុងកែវនោះ ក៏អាចក្លាយទៅ ជាប្រភពមួយប្រមូល ផ្ដុំនូវមេរោគសព្វសារពើបានដែរ ។

អាក្រក់ជាងនេះទៅទៀតប្រសិនបើកែវទឹក ដែលគេប្រើសម្រាប់ ស្រុសនោះមិនបាន ដាំឱ្យពុះដល់កំណត់ ដែលអាចសម្លាប់មេរោគ បានវាកាន់តែ ជះផលអាក្រក់ថែមទៀត ។

ដូច្នេះរាល់ពេលមុននឹង លោកអ្នកនាំយក ស្លាបព្រាសម ឬចង្កឹះ ទៅស្រុស គួរសង្កេតមើលថា ទឹកនោះក្ដៅដែរ ឬអត់ ? ចំណែករយៈពេលស្រុស ក៏ទាមទារឱ្យមានរយៈពេល មួយស្របក់ផងដែរ ។ ទោះបីយ៉ាង ណាក៏ ដោយមធ្យោបាយដែលល្អ បំផុត ហាមមើលស្រាល ទៅលើ ចំណុចតូចៗខាងលើនេះ ធ្វើបែបនេះដើម្បីការពារសុខភាពជីវិត របស់អ្នក៕ ប្រភព​៖ healthcambodia.org

 

 

 

 

Related Articles

Back to top button
Close
Close