សុខដុមនីយកម្មសាសនា ពិតជាមានសារសំខាន់ ក្នុងការរក្សាសន្តិភាព
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ វិច្ឆិកា ២០១៧) ៖ សុខដុមនីយកម្មសាសនាបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេស អោយមានការរីកចម្រើ ន និងរក្សាបានសុខសន្តិភាព និងមានសាមគី្គភាពក្នុងប្រទេស ស្របតាមគោលនយោបាយឈ្មះ-ឈ្មះ រប ស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញជាយុទ្ធសាស្ត្រ ដើម្បីបញ្ចប់សង្គ្រាមក្នុងប្រទេសកម្ពុជា។
នេះ គឺជាការថ្លែងរបស់ឯកឧត្តមបណ្ឌិត ណឹម សុវត្ថិ ទីប្រឹក្សា និងជានាយខុទ្ទកាល័យសម្តេចវិជ័យសេនា ទៀ បាញ់ ស្តីពីសុខដុមនីយកម្មសាសនា ក្នុងគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីសន្តិភាព នៅថ្ងៃ ២៣ វិច្ឆិកា នារាជបណ្ឌិតសភាកម្ពុជា។
ឯកឧត្តមបន្តថា ក្នុងការអនុវត្តគោលនយោបាយឈ្មះ-ឈ្មះ របស់ប្រមុខរាជរដ្ឋាភិបាល គឺមានបញ្ហាច្រើន ប៉ុន្តែអ្វីដែលសំខាន់ គឺសន្តិភាព និង សុខដុមនីយកម្មសាសនា បើសាសនា ឬជំនឿសាសនាមានជំលោះ ក្នុងសង្គម វានឹងអាចឈានដល់កើតសង្គ្រាមក្នុងប្រទេសផងដែរ។ ឯកឧត្តមបានថ្លែងទៀតថា គោលនយោ បាយឈ្មះ-ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល បានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍប្រទេស និង រក្សា សុខសន្តិភាព ព្រមទាំងសាមគ្គីភាព ក្រោយពីកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល។
ឯកឧត្តមបន្ថែមថា ក្រុមអ្នកសិក្សាស្រាវជ្រាវកំពុងរៀបចំឯកសារផ្សេងៗ ដាក់ជូនរាជរដ្ឋាភិបាល ដើម្បីស្នើ សុំអោយមានទិវានយោបាយឈ្មះ-ឈ្មះ ២៩ ធ្នូ ១៩៩៨ សម្រាប់អោយប្រជាពលរដ្ឋគ្រប់រូប បានយល់ដឹង កាន់តែទូលំទូលាយ ដូចទៅនឹង ទិវា ៧ មករា, ទិវា ២៣ តុលា និង ទិវាឯករាជ្យជាតិជាដើម៕