មេបញ្ជាការកងទ័ពជើងគោកកម្ពុជានឹងដឹកនាំគណៈប្រតិភូកងទ័ពទៅទស្សនកិច្ចផ្លូវការនៅអាមេរិក
ភ្នំពេញ (៨ មេសា ២០១៩) ៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី ៨ ដល់ ១២ ខែមេសា ឆ្នាំ២០១៩ នៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់ មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក នឹងចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក « PASOC 19 »។ នាឱកាសនោះផងដែរ មេបញ្ជាការកងទ័ពជើងគោក នឹងជួបពិភាក្សាការងារជាមួយ មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិកនៃកងទ័ពសហរដ្ឋអាមេរិក ក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការ នៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។
ទោះបីកន្លងទៅមជ្ឈដ្ឋានប្រឆាំងមួយចំនួន ខំបំប៉ោងថា សហរដ្ឋអាមេរិក បានដាក់លោកឧត្តមសេនីយ៍ ក្នុងបញ្ជីបំរាមមិនឱ្យទៅសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាល និងកងទ័ពសហរដ្ឋអាមេរិក នៅតែបន្តធ្វើការយ៉ាងជិតស្និតជាមួយ លោកឧត្តមសេនីយ៍ឯក ជាក់ស្តែងការអញ្ជើញ លោកឧត្តមសេនីយ៍ឯក ទៅទស្សនកិច្ចផ្លូវការនេះ៕