អាមេរិកផ្តល់ប្រាក់១០លាន​​​ដុល្លារដើម្បីលុបបំបាត់​​ពលកម្មកុមារនៅកម្ពុជា

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ ដើម្បីកិច្ចព្រមពៀងសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងពលកម្មកុមារនៅកម្ពុជា ក្នុង វិស័យកសិកម្ម នេសាទ និង ផ្នែកសេវាកម្មក្នុងស្រុកផ្សេងៗ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ប្រាក់ ១០លានដុល្លារ។ គម្រោងនេះ ផ្តល់ឲ្យក្នុងគោលដៅកាត់ បន្ថយបញ្ហាមិនប្រក្រតីក្នុងសង្គម និងការ លើកតម្កើងកាលានុវត្តភាពសេដ្ឋកិច្ច សំរាប់គ្រួសារដែលមាន កុមាររងគ្រោះ ដោយ សារពលកម្ម។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ ដែលចេញផ្សាយក្នុងឆ្នាំ២០០២ បានបង្ហាញថា កុមារប្រមាណជា ១លានកន្លះ ប្រឈមនឹងបញ្ហាពលកម្មកុមារ ដែលក្នុងនោះ ប្រមាណជា ៧៥ម៉ឺននាក់ ស្ថិតក្នុងទម្រង់ពលកម្មបែបធម្មតា ហើយ ប្រមាណជា ៣៥ម៉ឺននាក់ ស្ថិតក្នុងទម្រង់ពល កម្មធ្ងន់ធ្ងរ។ តាមរយៈផែនការជាតិឆ្នាំ២០០៨ ដល់២០១២ វិស័យចំនួន១៦ ត្រូវបាន ចាត់ទុកថា បាន ប្រើប្រាស់ពលកម្មកុមារ ដូចជាវិស័យកសិកម្ម សំណង់ នេសាទ និងសេវាបម្រើតាមផ្ទះជាដើម ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រកាសថា សហរដ្ឋអាមេរិកនឹងប្តេជ្ញាជួយលើក កម្ពស់សុខភាពប្រជាពលរដ្ឋ កម្ពុជា និងការជួយដល់កុមារ កម្ពុជាដែលកំពុងរងគ្រោះ៕

Related Articles

Back to top button
Close
Close