សម្ដេច​តេ​ជោ ៖ ខ្ញុំ​មិន​ដឹកនាំ​ប្រទេស​នេះ​ពី​មា​នទៅ​ក្រ​ទេ គឺ​ខ្ញុំ​ដឹកនាំ​ពី​ក្រម​កមាន​ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៦ វិច្ឆិកា ២០១៧) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណា​ចក​ម្រ​កម្ពុជា ក្នុងឱកាស​នៃ​ការជួប​សំណេះសំណាល ជាមួយ​កម្ម​ការ កម្មការិនី​រោងចក្រ​ជិ​ង​១​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​បាន​ប្រសាសន៍ថា ​“​ពូ​មិន​ដឹកនាំ​ព្រ​ទេស​ពី​មាន​ទៅ​ក្រ​ទេ គឺ​ពូ​ដឹកនាំ​ប្រទេស​ពី​ក្រ​ទៅ​មាន​” ។

​ក្រៅពី​សួរសុខទុក្ខ និង​ចូលរួម​ត្រេកអរ​ជាមួយ​កម្មករ កម្មការិនី ដែលមាន​ឱកាស​ទទួល​បានការ​ងារ​ធ្វើ​មាន​ប្រាក់​បៀរ​វត្ស​សមរម្យ​​ល្មម​អាច​ផ្គត់ផ្គង់​ជីវភាព​ក្រុមគ្រួសារ​បាន​នោះ សម្ដេច​តេ​ជោ បានបញ្ជាក់​នេះ សមិទ្ធផល​ទាំងនេះ គឺ​បានមកពី​សន្ដិភាព​និង​គោល​​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បានដាក់​ចេញ​។​
​ ​
​សម្ដេច​បាន​បន្ដថា តាមរយៈ​គោលនយោបាយ​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​និន្នាការ សាសនា​រស់នៅ​និង​ប្រកប​កិច្ចការងារ​​ជាមួយគ្នា​បាន​ដោយ​សុខដុម​រម្យ​នា ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​ជា​បន្ដ​បន្ទាប់ពី​បាតដៃ​ទទេ រហូតមកទល់​សព្វថ្ងៃ​៕

1
​ ​
​​
​ ​
​​
​​

Related Articles

Back to top button
Close
Close