​គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​១៥​ខែវិច្ឆិកា​ស្លាប់​៣​នាក់​របួស​១៥​នាក់​

សារព័ត៌មាន​ Cambodia News

​ភ្នំពេញ​ (១៦ វិច្ខិកា ២០១៧) ៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៦​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​របួសធ្ងន់​១១​នាក់ និង​របួសស្រាល​៤​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៦​គ្រឿង រថយន្ត​តូច​២​គ្រឿង​-​រថយន្ដ​ធុន​ធំ​១​គ្រឿង​-​អ្នក​ថ្មើ​ជើង​ម្នាក់​និង​យានយន្ដ​ផ្សេងៗ​មួយគ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​កត្តា​ផ្លូវ និង​ប្រជែង​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រយៈពេល​១៥​ថ្ងៃ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​១៤១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៧៨​នាក់​របួសធ្ងន់​ចំនួន​១៣៧​នាក់ និង​របួសស្រាល​ចំនួន​១២៣​នាក់​៕​

3

 

Related Articles

Back to top button
Close
Close