ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​ពិនិត្យ​ច្បាប់​បែងចែក​អាសនៈ​បក្សនយោបាយ​ដែល​ត្រូវ​រំលាយ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៤​ តុលា ២០១៧) ៖ នា​រសៀល​ថ្ងៃទី​២៤​តុលា​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​ប្រជុំ​ពិនិត្យ​ច្បាប់​ស្តីពី​ការបែងចែក​អាសនៈ​គណបក្សនយោបាយ​ដែល​ត្រូវ​រំលាយ សង្គ្រោះ​ជាតិ​ដែល​នឹងត្រូវ​រំលាយចោល​។​

អគ្គនាយកដ្ឋាន​រដ្ឋបាល​ហិរញ្ញកិច្ច នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ម៉េង ផល្លា ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តី​ការបោះឆ្នោត​ចំនួន​៤ នឹងត្រូវ​ក្រុមប្រឹក្សាធម្មនុញ្ញ​បើក​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧​នេះ​។

សេចក្តីស្នើច្បាប់​ចំនួន​៤ ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​, ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​, ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោយពី​រដ្ឋសភា និង​ព្រឹទ្ធសភា​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​, ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​, ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង​ស្រុក និង​ខណ្ឌ កាលពីពេល​ថ្មីៗ​នេះ​។ វិសោធនកម្ម​ច្បាប់បោះឆ្នោត ដែល​ស្នើឡើង​ដោយ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤៩ ដោយ​គ្មាន​វត្តមាន​បក្ស​សង្គ្រោះ​ជាតិ ផ្តោត​សំខាន់​ទៅលើ​ការបែងចែក​អាសនៈ​គណបក្សនយោបាយ​មួយ​នេះ មុន​កាល​រំលាយចោល​៕

2

 

Related Articles

Back to top button
Close
Close