ស្រវឹង​បើក​រថ​យន្ត​ទៅ​បុក​បុរស​ ២នាក់​រង​របួស​ធ្ងន់​ខណៈ​កំពុង​ជិះ​ម៉ូតូ​

Cambodia News

ភ្នំពេញ៖ កាលពី​ម៉ោង១និង១០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២១ ខែមេសា ​បុរស​ជន​ជាតិ​កូរ៉េ ២នាក់ស្រវឹង ជិះ​រថយន្ត​​​​ទៅបុក​បុរស ២ នាក់ ​ខណៈកំពុង​​ជិះម៉ូតូ​​ស្រប​ទិស​គ្នា ត្រង់​ម្តុំ​រង្វង់​មូល​វិមាន​ឯករាជ្យ ស្ថិតនៅ​ត្រង់​មហាវិថី​ព្រះ​សុរាម្រិត ប្រសព្វ​និង​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​ បណ្តាល​ឲ្យ​បុរស​ម្ចាស់​ម៉ូតូ​ទាំង២នាក់ រងរបួស​ធ្ងន់។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស២នាក់​ជិះ​ម៉ូតូ​ម៉ាក​ICON ពណ៌​ស តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​ទៅដល់​ចំណុចកើតហេតុ ត្រង់​រង្វង់​មូល​វិមាន​ឯករាជ្យ ស្រាប់​តែមាន​បុរស​ជនជាតិ​កូរ៉េ២នាក់ បើក​រថ​យន្ត​កាមរី​ឆ្លាម​ពណ៌​ស មក​បុក​ពីក្រោយ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ICON ដួល​បាក់ជើង​ទាំង២នាក់ ចំណែក​ជនជាតិ​កូរ៉េ បើក​រថ​យន្ត​រត់គេច​បាត់​។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក គីម​សុង ចំណែក​ម៉ូតូ​ត្រូវ​ក្រុមគ្រួសារ​យកទៅ​រក្សា​ទុក៕ ហេង នាង

ann-accident-1-1-1-04-22-2013-2

Related Articles

Back to top button
Close
Close