អតីត​តារា​សម្ដែង​សិច​ស៊ី កែវ សូរិយា ចង​.​ក​សម្លាប់ខ្លួន ក្រោយ​លែងលះ​ស្វាមី

សារព័ត៌មាន​​​ Cambodia News/

ភ្នំពេញ​ (២៤ តុលា ២០១៧) ៖ អតីត​តារា​សម្ដែង​ស្រី​សិច​ស៊ី មួយរូប គឺ​អ្នកនាង​ថា កែវ សូរិយា ត្រូវ​ប្រទះឃើញ ដោយ​ចងក​នឹង​ក្រមានៅ​ធ្នឹម​បង្អួច​ក្នុង​បន្ទប់ដេក​ស្លាប់​​ ស្ថិត​នៅ​ចំណុច​ផ្ទះជួល ក្នុង​បុរី​មួយកន្លែង ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ កាលពី​ល្ងាច​ថ្ងៃទី ២២ តុលា ឆ្នាំ​២០១៧​ ពេលនោះ​អ្នកបំរើ​ក្នុងផ្ទះ​ឃើញ ក៏​ប្រាប់​សន្តិសុខ រួចមក​រាយការណ៍​ជូន​សមត្ថកិច្ច​។

តាម​ប្រភពពី​មន្ដ្រីនគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ថ្លែង​ឲ្យ​ដឹងថា អតីត​តារា​សម្ដែង​ស្រី​សិច​ស៊ី កែវ សូរិយា ដែល​បានធ្វើ​អត្តឃាត​នេះ មានឈ្មោះ​ពិត វ៉ា នួន​សុភា មាន​អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ឡេ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ ជួល​លេខ​១០ ក្នុង​បុរី​មួយកន្លែង ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដែលជា​កន្លែងកើតហេតុ​ខាងលើ​។

ប្រភពព័ត៌មាន​ដែល​ទម្លាយ​ចេញពី​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​ឈានដល់​ការធ្វើអត្តឃាត​សម្លាប់ខ្លួន​នេះ ព្រោះ​មាន​វិបត្តិ បន្ទាប់ពី​លែងលះ​ប្ដី​រួច កូនស្រី​បាន​ទៅខាង​ប្ដី ដែលមាន​ឋានៈ​ជា​មន្ត្រី​យោធា​៕ ដោយ ៖ ជា​ វត្តី​ 

1

1

 

Related Articles

Back to top button
Close
Close