ស្ពានបេតុង​អា​មេ​ថ្មី​ឆ្លងកាត់​ទន្លេសាប​នឹង​លេច​រូបរាង​ក្នុងពេល​ឆាប់ៗ​នេះហើយ​ ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១៨ តុលា ២០១៧)  ៖ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​មាន​គម្រោង​សាងសង់​ស្ពានបេតុង​អា​មេ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ផ្លូវជាតិ​លេខ​៦ ក្នុងពេល​ឆាប់ៗ​នេះ​។
​ ​
​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ស្ពាន​នេះ​ស្ថិតនៅ​ទីតាំង​ឆ្លងទន្លេ​សាប​លើ​តម្រង់ផ្លូវ​សាលា​ដែក ក្នុង​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ជ្រោយចង្វារ មាន​ប្រវែង​ស្ពាន​សរុប ៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង​១,២៥​ម៉ែត្រ​សងខាង កម្ពស់​សសរស្ពាន​សម្រាប់​ព្យួ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន ៣៤​ម៉ែត្រ សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន​៤​សសរ​គម្លាត​ពីគ្នា​១២០ម៉ែត្រ​។​
​ ​
​គន្លង​ខ្សែ​យានយន្ត​ទទឹង ៣,៧៥​ម៉ែត្រ គន្លង​ធ្វើ​ចរាចរណ៍​ចំនួន​២​ខ្សែ​ទៅ ២​ខ្សែ​មក ល្បឿន​សុវត្ថិភាព​៤០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង កម្ពស់​​នាវាចរ​ក្រោម​ស្ពាន អតិបរមា​នៅ​រដូវវស្សា​១០,៥​ម៉ែត្រ កម្ពស់​នាវាចរ​ក្រោម​ស្ពាន អប្បបរមា​នៅ​រដូវប្រាំង ២០,៥​ម៉ែត្រ បំពាក់​បង្គោល​​ភ្លើង​បំភ្លឺ ព្រមទាំង​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ផងដែរ​៕​​ ដោយ ៖ ហេង នាង​

1 2 3

 

Related Articles

Back to top button
Close
Close