បំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងថៃបណ្តាលឲ្យនាយទាហាន២នាក់ស្លាប់ និងរបួស
សារព័ត៌មាន Cambodia News/
បាងកក (០៩ តុលា ២០១៧) ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅរសៀលថ្ងៃចន្ទនេះថា ទាហានម្នាក់ថៃបានបាត់ជីវិត និងទៀតរងរបួសធ្ងន់បន្ទាប់ពីក្រុមឧទ្ទាមនៅភាគខាងត្បូងប្រទេសនេះបានធ្វើការបំផ្ទុះគ្រាប់បែកតាមដងផ្លូវមួយកន្លែង ដើម្បីវាយឆ្មក់លើកងទ័ពមួយក្រុម នៅខេត្តណារ៉ាធីវ៉ាត់ (Narathiwat)។
កងទ័ពមួយអង្គភាពតូចមានគ្នា០៨នាក់បានកំពុងតែធ្វើដំណើរល្បាតតាមដងផ្លូវមួយកន្លែង នៅលើម៉ូតូចំនួន០៤គ្រឿង នៅពេលពួកគេបានទទួលរងការលួចវាយប្រហារ ដោយក្រុមឧទ្ទាម ដែលពួនសម្ងំនៅក្នុងគុម្ពព្រៃក្បែរដងផ្លូវនោះ។ ក្នុងហេតុការណ៍នេះ ពលទាហានម្នាក់វ័យ២៥ឆ្នាំ បានស្លាប់ និងម្នាក់កំពុងតែទទួល ការសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈកងទ័ព ០៦នាក់ ផ្សេងទៀត មិនបានទទួលគ្រោះថ្នាក់អ្វីឡើយ៕