គ្រូបង្រៀន​ត្រូវបាន​ពន្យារពេល​ចូលនិវត្តន៍​រហូតដល់​អាយុ​៦៥​ឆ្នាំ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៦ តុលា ២០១៧) ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​អោយមាន​ការធ្វើ វិសោធនកម្ម​ច្បាប់ ស្តីពី​អាយុ​ចូល​និវត្ត​ន៌​របស់​គ្រូបង្រៀន ឡើងដល់​អាយុ​៦៥​ឆ្នាំ ដែល​នាពេល​បច្ចុប្បន្ន ច្បាប់​ចូល​និវត្ត​ន៌​សម្រាប់​មន្ត្រីរាជការ បានកំណត់​អាយុ​ចូល​និវត្ត​ន៌ ត្រឹម​អាយុ​៦០​ឆ្នាំ​។

សម្តេច​តេ​ជោ បានប្រគល់​កិច្ចការ​នេះ ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើការ​ជាមួយ ក្រសួង​មុខងារសាធារណៈ ដើម្បី​ឈានទៅដល់ ការធ្វើ​វិសោធនកម្ម​ច្បាប់​ចូល​និវត្ត​ន៌​ថ្មី​វិញ​។ ​ការស្នើ នេះ គឺជា​ចំនុច​សំខាន់​មួយ ដែល​សម្តេច​តេ​ជោ បានលើកឡើង នៅក្នុង​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ​«​គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ » ដែល​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ម្សិលមិញនេះ​។

មូល​ហេតុដែល​ស្នើអោយ​ពន្យារពេល​អាយុ​ចូល​និវត្ត​ន៌​សម្រាប់​គ្រូបង្រៀន​ដល់​អាយុ​៦៥​ឆ្នាំនេះ ដោយសារ ជាក់ស្តែង​ក្នុងពេល​បច្ចុប្បន្ន គ្រូ​ភាគច្រើន​ដែល​បាន​ចូល​និវត្ត​ន៌​ហើយ​នោះ នៅតែ​អាច​បង្រៀន​សិស្ស​បាន​ដដែល ប៉ុន្តែ​ពួកគាត់​ត្រូវបាន​បញ្ចូល​ក្នុង​គ្រូ​ជាប់កិច្ចសន្យា រឺ​គ្រូ​ក្រៅ​ម៉ោង​ប៉ុណ្ណោះ​៕

2

Related Articles

Back to top button
Close
Close