​ស្ពាន​ជ្រោយចង្វា​ចាស់ នឹង​បិទ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​១​តុលា ដើម្បី​ធ្វើការ​ជួសជុល​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៧ កញ្ញា ២០១៧) ៖ ​ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ទីភ្នាក់ងារ​ជប៉ុន​ចៃ​កា បានប្រកាសថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ( ស្ពាន​ជ្រោយចង្វា​ចាស់ ) នឹងត្រូវ​បិទ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧ ខាង​មុខនេះ ដើម្បី​ធ្វើការ​ជួសជុល​ស្តារឡើងវិញ​។ ចរាចរណ៍​ទ្វេ​ទិស​ឆ្លងកាត់​ទន្លេ នឹង​ប្រព្រឹត្តទៅ​តែ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តែមួយ​ប៉ុណ្ណោះ​។​

​សេចក្តីជូនដំណឹង បន្តថា ការស្តារ​ឡើងវិញ​ស្ពាន​ជ្រោយចង្វា​ចាស់​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណើសុំ​បន្ទាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​រដ្ឋាភិបាល​ជប៉ុន ដោយហេតុថា ស្ពាន​នេះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​មិនមាន​សុវត្ថិភាព​សម្រាប់​ការដឹកជញ្ជូន​សាធារណៈ​ឆ្លងកាត់​ទន្លេ​។ គម្រោង​ជួសជុល​ស្តារឡើងវិញ​នេះ ត្រូវបាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទឹកប្រាក់​ចំនួន ៣.៣៤៣ លាន​យ៉េន ប្រមាណ​ជា ៣៣ លាន​ដុល្លារ​អាមេរិក​។ ការជួសជុល​ស្តារឡើងវិញ​នៃ​ស្ពាន​នេះ នឹង​ប្រើ​រយៈពេល​ប្រមាណ​ជា ២១ ខែ រហូតដល់​ខែមិថុនា ឆ្នាំ​២០១៩។

សេចក្តីជូនដំណឹង ក៏បាន​បន្តថា គម្រោង​ជួសជុល​ស្ពាន​ជ្រោយចង្វា​នេះ ​ចរាចរណ៍ អាច​នឹងមាន​ការកកស្ទះ​ខ្លាំង​នៅ​បរិវេណ​ជុំវិញ​ការដ្ឋាន​សាងសង់ ជា​ពិសេស​នៅត្រង់ចំណុច​រង្វង់​មូល​ស្ពាន​ទាំងសងខាង ( រង្វង់​មូល​កួច​កាណុង និង​រង្វង់​មូល​ព្រហ្ម​មុខ​បួន )​។ ដូច្នេះ​ហើយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ការ​អធ្យាស្រ័យ និង​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ ចំពោះ​ការរំខាន​ទាំងឡាយណា ដែល​នឹង​កើតមានឡើង​ក្នុងកំឡុងពេល​នៃ​ការជួសជុល​ស្ពាន​នេះ ។​

ទីភ្នាក់ងារ​ជប៉ុន​ចៃ​កា​បាន​គូសបញ្ជាក់ថា ការស្តារ​ឡើងវិញ​ស្ពាន​ជ្រោយចង្វា​ចាស់​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណើសុំ​បន្ទាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​រដ្ឋាភិបាល​ជប៉ុន ដោយហេតុថា ស្ពាន​នេះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​មិនមាន​សុវត្ថិភាព​សម្រាប់​ការដឹកជញ្ជូន​សាធារណៈ​ឆ្លងកាត់​ទន្លេ​៕

k

 

Related Articles

Back to top button
Close
Close