លោកហ៊ុន ម៉ាណែត ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកជីវិតមកផ្សងដើម្បីពលរដ្ឋ
សារព័ត៌មាន Cambodia News/
ត្បូងឃ្មុំ (០៨ កញ្ញា ២០១៧) ៖ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិហារឥស្លាម អាល់មូហាជីរីន ស្ថិតនៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី០៦ កញ្ញា នៅខេត្តត្បូងឃ្មុំ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានយកជីវិតមកផ្សង ហើយបោះបង់គ្រួសារ ដើម្បីស្វែងរកសុខសន្តិភាពបញ្ចប់សង្គ្រាម សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ការចូលរួមនៅក្នុងវិស័យសាសនា គឺជាការបង្ហាញពីការរីកលូតលាស់ខាងវិស័យសាសនា ក្រោមដំបូលសន្តិភាព ដែលធ្វើឱ្យមនុស្សធ្វើអំពើល្អ ស្រលាញ់រាប់អានគ្នាដែលនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់លើសាសនាផ្សេងៗ ហើយនេះក៏ជាជោគសំណាងរបស់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់គ្នា មិនរើសអើងគ្នា ហើយចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា។ សូមឱ្យស្មារតីនៃការស្រលាញ់ស្រលាញ់ រាប់អានគ្នានេះស្ថិតនៅក្នុងទឹកចិត្តប្រជាពលរដ្ឋខ្មែរជានិច្ច ៕