សម្តេច ហ៊ុន សែន ប្រកាសមិនឲ្យអាយ៉ងរបស់បរទេសមកបំផ្លាញសុខសន្តិភាពរបស់កម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ កញ្ញា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនឲ្យអាយ៉ងរបស់បរទេសមកបំផ្លាញសុខសន្តិភាពរបស់កម្ពុជានោះទេ ហើយមិនឲ្យបរទេសមកប្រាប់ខ្មែរ ឲ្យសម្លាប់ខ្មែរទៀតទេ។ សម្តេចថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធព្រះវិហារឥស្លាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ៕