រដ្ឋាករទឹក បានចាប់ផ្តើមទទួលប្រាក់បង់ថ្លៃទឹក និងសងប្រាក់ដែលគិតលើសវិញហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ កញ្ញា ២០១៧) ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចាប់ផ្តើមទទួលប្រាក់បង់ថ្លៃទឹក និងសងប្រាក់ដែលខ្លួនបានគិតលើសជូនប្រជាពលរដ្ឋវិញ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការទូទាត់សងជាសាច់ប្រាក់ លម្អៀងលើស ជូនអតិថិជនវិញ ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ តាមបញ្ជបេឡាទាំងអស់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង៨ រហូតដល់ម៉ោង១៦ ។
ប្រជាពលរដ្ឋមកបង់ប្រាក់ ឬមកទទួលប្រាក់ សូមយកមកជាមួយនូវ ទី១៖វិក្កិយបត្របង់ប្រាក់ថ្លៃទឹកថ្មី (ក្រោយពីការកែសម្រួល តាមការគណនាចាស់) និងទី២៖សក្ខីបត្រដែលនឹងចែកជូន ដោយភ្នាក់ងាររបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលសក្ខីបត្រនោះ និងបញ្ជាក់ថា ទឹកប្រាក់ដែលលម្អៀតនៃតម្លៃលើសពីមុនមានប៉ុន្មាន ហើយប្រជាពលរដ្ឋអាចដកប្រាក់វិញក៏បានឬចង់បង្វែរទៅបង់ថ្លៃប្រើប្រាស់ទឹក សម្រាប់ខែក្រោយក៏បាន៕