សម្ដេចតេជោ ៖ ត្រូវចូលរួមដោះស្រាយគ្នាដោយសន្តិវិធី មុននឹងធ្វើបាតុកម្មឬកូដកម្ម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ សីហា ២០១៧) ៖ ក្នុងឱកាស អញ្ជើញសំណេះសំណាល សួរសុខទុក្ខកម្មករ-កម្មការិនី នៅសួនឧស្សាហកម្មវឌ្ឍនៈ២ នាព្រឹកថ្ងៃទី៣០ ខែសីហា នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់កម្មករ-កម្មការិនីទាំងអស់ មុននឹងធ្វើបាតុកម្មឬកូដកម្ម ត្រូវចូលរួមដោះស្រាយគ្នាដោយសន្ដិវិធី។
សម្ដេចតេជោ បាន បន្តថា ដើម្បីឈានឆ្ពោះទៅមុខ និងជោគជ័យលើវិស័យឧស្សហកកម្មក៏ដូចជាជោគជ័យក្នុងឋានៈប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នោះគឺកម្មករ-កម្មការិនីរោងចក្រក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវរួមគ្នារក្សាឲ្យបាននូវសន្ដិភាព និងការអភិវឌ្ឍន៍ឲ្យខាងតែបាន
សូមផ្ដាំនៅទីនេះក្មួយៗណា៎ យើងមានសិទ្ធិធ្វើបាតុកម្ម យើងមានសិទ្ធិធ្វើកូដកម្ម តាមច្បាប់ការងារ ប៉ុន្តែបាតុកម្មរបស់យើង មិនត្រូវរារាំងចំពោះអ្នកដទៃ ដែលគេមិនចង់ធ្វើបាតុកម្មនោះទេទាំងអស់គ្នាសូមមេត្តាកុំតាំងខ្លួនជាបងធំ នៅក្នុងតំបន់រោងចក្រសហគ្រាស មនុស្សខូចមួយចំនួន ដែលមានបក្សប្រឆាំងនៅពីក្រោយខ្នងខ្លួនឯងមិនពេញចិត្ត ត្រឹមកូដកម្ម៥០នាក់ ប៉ុន្តែទៅគំរាមកំហែង៥០០នាក់ មិនឲ្យចូលធ្វើការ នេះមិនត្រូវឲ្យមានតទៅ ទៀតទេព្រោះវារំខានដល់ការងារ៕