ក្រសួង​អប់រំ ៖ សិស្ស​ជិត​២​ពាន់​នាក់​អវត្តមាន​ក្នុង​ថ្ងៃ​ប្រឡង​ថ្នាក់​ទី​១២

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៤ សីហា ២០១៧) ៖ តាមរយៈ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡាបានឲ្យដឹងថា សិស្ស​ចំនួន​១៦៤៧​នាក់ អវត្តមាន​ពេល​ដំណើរការ​ប្រលង​ថ្នាក់​ទី​១២ នៅក្នុង​ចំណោម​សិស្ស​សរុប​ប្រមាណ​១០​ម៉ឺន​នាក់​។​

​ក្រសួង​បញ្ចា​ក់ថា បេក្ខជន​ដែល​ប្រព្រឹត្ត​កំ​ហុង​ឆ្គង មាន​ចំនួន​១៣​ករណី និង​ដកហូត​បាន​សម្ភារៈ​មួយចំនួន ហើយ​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន​៧០​ករណី និង​៩​ករណី​មិនអាច​បន្ត​ការប្រឡង ដោយ​ថា មាន​អាកា​រៈ​ធ្ងន់ធ្ងរ​។ ចំពោះ​ស្ថានភាព​អាកាសធាតុ អំឡុង​ដំណើរការ​នៃ​ការប្រឡង​សម័យ​ប្រឡង​ថ្ងៃទី​២១​ខែសីហា ឆ្នាំ​២០១៧ នៅតាម​មណ្ឌល​មួយចំនួន​ថ្វី​ត្បិត​មាន​ភ្លៀង​ធ្លាក់ ក៏ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​ប្រលង របស់​បេក្ខជន​នោះទេ​។​

គួរ​បញ្ជាក់ថា សម័យ​ប្រលង​ថ្នាក់​ទី​១២​ឆ្នាំ​២០១៧ ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២១​ដល់​២២​សីហា​។ ក្រសួង​អប់រំ​នឹង​ប្រកាស​លទ្ធផល​ប្រលង នៅ​រសៀល​ថ្ងៃទី​១២​កញ្ញា សម្រាប់​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល​។ ចំណែកឯ នៅ​ថ្ងៃទី​១៣ ខែកញ្ញា​ឆ្នាំ​២០១៧ គឺធ្វើឡើង​នៅ​នៅ​ទូទាំងប្រទេស​៕

3

Related Articles

Back to top button
Close
Close