តាម​ស្រឡាញ់​ស្រី​អត់​បាន​ព្រម​សារភាព​ថា បាន​សម្លាប់​ប្រពន្ធ​ទ

សារព័ត៌មាន​ Cambodia News/

កំពង់ឆ្នាំង (២៤ សីហា ២០១៧) ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ​សមត្ថកិច្ច​បាន​នាំ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ស្ថិត​ត្រង់​ចំណុច​ក្រោល គោ ក្នុងភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង ដែល​ជា​កន្លែង​ដែល​វាយ​ប្រពន្ធ​ស្លាប់​កាលពី​ជាង​១​ខែ​មុន ក្រោយ​ឃាត់ខ្លួន​បុរស​ជា​ប្តី ក្រោយ​បែកធ្លាយនិង​ដឹង​ថា បាន​វាយ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​រុញ​ទម្លាក់​ចូល​អណ្តូង​។ជនសង្ស័យ​ខាងលើ​មានឈ្មោះ​ជុច អេ​ត អាយុ​៤៥​ឆ្នាំ ។ ចំណែកឯ​ស្ត្រី​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​អែ​ល គី​ម​ស៊ី​ម អាយុ​៤៣​ឆ្នាំ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​ត្រូវ​បានដឹង​ថា ​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ២០១៧ កន្លង​មក ទាំង​ពីរ​នាក់​ប្តី​-​ប្រពន្ធ​ជិះ​ម៉ូតូ​មក​ចំណុច​កើត ដើម្បី​វាស់ដី​ហើយ​បាន​ទាស់សម្តី​គ្នា ពេល​នោះ​ប្តី​បាន​ច្រាន​ប្រពន្ធ​ដួល​ទៅ​លើ​ខ្នោះ​អណ្តូង​លូ​បែក​ឈាម​តាម​មាត់ បន្ទាប់​មក ប្តី​បាន​លើក​ប្រពន្ធ​ទម្លាក់​ចូល​អណ្តូង​តែ​ម្តង ។ ក្រោយ​ពី​ទម្លាក់​ប្រពន្ធ​ចូល​អណ្តូង​ហើយ បុរស​ជា​ប្តី​បាន​វាយ​ខ្នោះ​អណ្តូង​សង្គ្រប់​បន្ថែម​ទៀត ទើប​មក​ផ្ទះ​វិញ ។

នៅ​ថ្ងៃ​ទី​០៣ កក្កដា ២០១៧ បុរស​ជា​ប្តី​បាន​ទៅ​ប្តឹង​មេឃុំ​ថា ប្រពន្ធ​គាត់រ​ត់ទៅ​បាត់​ហើយ​សង្ស័យ​ថា រត់​តាម​ប្រុស ។ ប៉ុន្តែ​ឈាម​ស្រែក​ស្បែក​ហៅ បុរស​ជា​ប្តី​បាន​ទៅ​ស្រឡាញ់​ស្រី​ក្នុងភូមិ​ម្នាក់ តែ​នារី​នោះ​បដិសេធ​ថា មាន​ប្រពន្ធ​ហើយ​ឱ្យ​ខ្ញុំ​ធ្វើ​ម៉េច ។

ក្រោយ​ពី​លួងលោម​ស្រឡាញ់​នារី​នោះ​មិន​បាន បុរស​រូប​នេះ​ក៏​បាន​សារភាព​ត្រង់​ថា រូបគេ​បាន​សម្លាប់​ប្រពន្ធ​ចោល​ហើយ ទើប​បែក​ការណ៍​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ចុះ​ចាប់​ឃាត់ខ្លួន​មក​សាកសួរ រហូត​ជនសង្ស័យ​នេះ​ព្រម​សារភាព ៕

4

 

Related Articles

Back to top button
Close
Close