សម្ដេច​តេ​ជោ ជូនពរ​ ​សិស្សានុសិស្សឲ្យ​​ប្រឡង​ជាប់​គ្រប់គ្នា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២១ សីហា ២០១៧)  ៖  ថ្ងៃទី ២១ សី ហា ២០១៧​នេះ ​ជា​ថ្ងៃ​ប្រឡង​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សូម​ចៅៗ​និង​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​យ​ក ចិត្ត​ទុកដាក់​ក្នុងការ​ប្រឡង កុំ​មានការ​ភ័យខ្លាច​ប៉ុន្តែ​​ត្រូវគោរព​វិន័យ និង​បទបញ្ញត្តិ​ប្រឡង​អោយបាន​ត្រឹមត្រូវ ព្រោះ​អ្នកចេះ​គឺជា​ប់​។

នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់ម្ដេច ខណៈដែល​សិស្សានុសិស្ស​នៅ​កម្ពុជា​កំពុងតែ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។​

​ជាមួយគ្នានេះ សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ មន្ត្រី​អប់រំ​គ្រប់លំដាប់​ថ្នាក់​មន្ត្រី​សង្កេតការណ៍​នៃ​អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ​ប្រចាំ​មណ្ឌល​និង​អាជ្ញាធរ​ដែនដី​ទទួល​ផែន​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ដែល​បាន​ចូលរួម​សហការគ្នា​ដើម្បីអោយ​ដំណើរការ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្ងៃនេះ​ប្រព្រឹត្តិ​ទៅដោយ រលូន និង​មាន​តម្លាភាព​៕

1

Related Articles

Back to top button
Close
Close