សម្តេចតេជោ ៖ គ្មានការបង្ហូរឈាមជាមួយឡាវ គឺបានបង្ហាញច្បាស់នូវសុច្ឆន្ទៈដ៏ល្អរបស់កម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ សីហា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសារក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី១៥ នេះថា ៖ «ប្រជាពលរដ្ឋរស់នៅសុខសាន្ត ព្រោះយើងមានប្រមុខដឹកនាំដែលយល់ច្បាស់អំពីតម្លៃសន្តិភាពដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ដំណោះស្រាយសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយប្រទេសឡាវដោយគ្មានការបង្ហូរឈាមកាលពីពេលថ្មីៗនេះ គឺបានបង្ហាញច្បាស់នូវសុច្ឆន្ទៈដ៏ល្អរបស់កម្ពុជា»។
សម្តេចតេជោ សែន «បានចាត់ទុកការចរចាដោយសន្តិវិធី គឺជាដំណោះស្រាយដ៏ល្អបំផុត» ដែលរក្សាបាននូវចំណងមិត្តភាព និងសហប្រតិបត្តិការយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ។
គុណធម៌ និងការទទួលខុសត្រូវប្រកបទស្សនៈវិស័យដឹកនាំច្បាស់លាស់នេះហើយដែលបានធ្វើឱ្យសម្តេចតេជោ ក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលម្នាក់នៅក្នុងតំបន់។ សម្តេចក៏បានបង្ហាញការអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរដែលបានគាំទ្រ និងចូលរួមក្នុងការថែរក្សាការពារសន្តិភាព ដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនទៅមុខ។