សម្តេចតេជោ ហ៊ុន សែន ៖ បើសិន ហ៊ុន សែន ស្លាប់ អ្នកឯងហ្នឹងគ្រោះថ្នាក់មុនគេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ សីហា ២០១៧) ៖ សំដៅឆ្លើយតបក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ដែលតែងតែបង្ហោះលើប្រព័ន្ធ ហ្វេសប៊ុក ដោយបំផុសព័ត៌មានមិនពិតថា សម្តេចស្លាប់នោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានតបទៅវិញថា បើអត់ពីសម្តេចទៅ គណបក្ស ប្រឆាំងក៏មិនអាចគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធបានឡើយ ហើយមេបក្សប្រឆាំងនោះទេ ដែលគ្រោះថ្នាក់មុនគេ ។
ការព្រមានធ្ងន់ៗ នោះធ្វើឡើងក្នុងឱកាសសម្តេចចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃអង្គារ៍ម្សិលមិញនេះ ។
សម្តេច ហ៊ុន សែន បញ្ជាក់ថា ការអំពាវនាវទៅកាន់សមាជិក សមាជិការគណបក្សប្រឆាំងគឺមិន គ្រប់គ្រាន់ទេ ប៉ុន្តែសម្តេចអំពាវនាវឲ្យមេបក្សប្រឆាំងមើលសមាជិក របស់ខ្លួនដោយ សម្តេចថា បើសិនជាបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកឯងហ្នឹងគ្រោះថ្នាក់មុនគេទេ ហើយវាជាទីកន្លែង កប់ខ្មោចរបស់អស់លោកតែម្តង ៕