ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន ក្រោយ​បាន​បង្ហោះ​វី​ដេ​អូ​តាម​ facebook​ថា មាន​ករណី​ដេញចាប់​ក្មេង

សារព័ត៌មាន Cambodia News/

តាកែវ (០១ សីហា ២០១៧) ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយ​បាន​បង្ហោះ​វី​ដេ​អូ​តាម​បណ្តាញ​សង្គម​facebook​ថា មាន​ករណី​ជនជាតិ​វៀតណាម​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ដេញចាប់​ក្មេង​ស្រី​ ដែល​ទើប​ចេញពី​រៀន។

ហើយ​ករណី​នេះ ត្រូវ​បាន​សមត្ថកិច្ច​និង​អាជ្ញាធ​មូលដ្ឋាន​បាន​បរិ​សេ​ធ និង​បាន​ធ្វើការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​សង្ស័យ​ថា បង្ហោះ​វី​ដេ​អូ​នៅ​ក្នុង​បណ្តាញ​សង្គម​មិន​ពិត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ សន្តិសុខ​សង្គម ។

ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​នេះ ធ្វើ​ឡើង​ទៅ​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​លោក​ព្រះរាជអាជ្ញា​អម​ សាលា​ដំបូង​ខេត្ត កាលពី​ថ្ងែ​ទី​៣១ កក្កដា ២០១៧ វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល ស្ថិត​ក្នុងភូមិ​ស្វាយ​ទង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ។ ជនសង្ស័យ​ឈ្មោះ​លី ឆែ​យ៉ា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ តែ​ទៅ​ធ្វើ​ការងារ​នៅ​រាជធានី​ភ្នំពេញ ៕

a

 

Related Articles

Back to top button
Close
Close