សម្តេច​តេជោ ហ៊ុ​ន ​សែន​ អំពាវ​នាវ​ឱ្យ​ប្រជាព​លរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹក​ជំនន់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៧ កក្កដា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើររាល់ថ្ងៃបានបណ្តាលឱ្យខេត្តមួយចំនួនកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដោយសារកម្រិតទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថាហេតុណាមួយកើតឡើង។ សូមកុំ បណ្តោយកូនចៅទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។

ទន្ទឹមនឹងនោះសម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ដែនដីត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈម នឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹងដងស្ទឹង និងសមុទ្រជាដើម៕2

1

Related Articles

Back to top button
Close
Close