ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នឹងឈានដល់កម្រិតប្រកាសអាសន្ន នៅស្អែក ឬខានស្អែក​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៦ កក្កដា ២០១៧) ៖ សម្រាប់ជំនន់ទឹកទន្លេមេគង្គ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ខេត្តចំនួន២ គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ អាចនឹងឈានដល់កម្រិត ប្រកាសអាសន្ននៅថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ ឬថ្ងៃខានស្អែក ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅ តាមមាត់ទន្លេ ក្នុងខេត្តទាំងពីរនេះ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់។

តាមរយៈសេចក្តីជូនដំណឹងក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅតំបន់ទំនាបកណ្ដាល មានរាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដែលខ្យល់កន្ដ្រាក់មានល្បឿនពី១២-១៤ម៉ែត្រ ក្នុងមួយវិនាទី។

តំបន់ខ្ពង់រាប ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ខ្យល់កន្ដ្រាក់មានល្បឿនពី ៨-១០ម៉ែត្រ ក្នុងមួយវិនាទី។ តំបន់មាត់សមុទ្រ ពិសេសនៅខេត្តកោះកុង ខ្យល់កន្ដ្រាក់មានល្បឿនពី១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី និងរលកសមុទ្រកំពស់១.៥០-២.៥០ម៉ែត្រ ហើយ​តំបន់ទាំងអស់នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ៕

3

 

Related Articles

Back to top button
Close
Close