រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​៖ ​ Facebook អាចផ្តល់អត្ថប្រយោជន៍​ដល់សង្គម ​បើសិន​អ្នកប្រើប្រាស់មានក្រមសីលធម៌ល្អ

សារព័ត៌មាន​ Cambodia News/

សៀមរាប​ (១៩ កក្កដា ២០១៧) ៖ ​ក្នុងជំនួបសំណេះសំណាលជាមួយបុគ្គលិកមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីម្សិលម៉ិញ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​លើ​ឡើង​ថា បណ្តាញទំនាក់ទំនងសង្គមដែលជាទូទៅប្រជាពលរដ្ឋខែ្មរស្គាល់ថា (Facebook) នោះ វានឹងអាចផ្តល់អត្ថប្រយោជន៍សម្រាប់ការជួយសង្គមផងដែរ បើសិនជាក្នុងគំនិតអ្នកប្រើប្រាស់មានក្រមសីលធម៌ល្អ។​

ឯកឧត្តមក៏​បានបញ្ជាក់ថា ពីមុនភ្នាក់ងារយកព័ត៌មាន ឫ អ្នកសារព័ត៌មាន មានកង្វល់ក្នុងការស្វែងរកព័ត៌មានដើម្បីផ្សព្វផ្សាយ ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍នានា ដែលកើតមានក្នុងសង្គម ប៉ុន្តែសម្រាប់សម័យកាលជឿនលឿន នៃបច្ចេកវិទ្យាបច្ចុប្បន្ននេះ ប្រភពព័ត៌មានគឺនៅ នឹងជិតអ្នកសារព័ត៌មានគ្រប់ពេល ក៏ប៉ុន្តែវាអាស្រ័យទៅលើទេពកោសល្យ និងភាពឈ្លាសវៃរបស់អ្នកយកព័ត៌មានតែប៉ុណ្ណោះ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកទឹកចិត្តឲ្យមន្ទីរព័ត៌មានខេត្តនេះ បង្កើតការផ្សាយព័ត៌មានទូរទស្សន៍តាមប្រព័ន្ធអនឡាញ ដោយចាត់ទុកថា វាគឺជាចំណុចចាប់ផ្តើមសម្រាប់ការកសាងធនធានមនុស្ស តាមរយៈនៃការដកស្រង់បទពិសោធន៍ការងារសោតទស្សន៍ មុននឹងឈានទៅដល់ការប្រើប្រាស់គម្រោងបង្កើតស្ថានីយទូរទស្សន៍រដ្ឋបម្រើប្រយោជន៍សង្គមជាតិ៕

IMG_6073
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន (រូប​ភាព ៖ ហេង នាង​)

 

 

Related Articles

Back to top button
Close
Close