សម្ដេចតេជោ ៖ អំពាវនាវទៅកាន់ប្រជាពលរដ្ឋឲ្យចូលរួមការពារសន្តិភាពដែលរកបានដោយលំបាក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កក្កដា ២០១៧) ៖ នៅក្នុងពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសំបូ រព្រៃគុកជាបេតិកភណ្ឌពិភពលោក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា “…ខ្ញុំសូមអំពាវនាវទៅកាន់ប្រជាពលរដ្ឋរបស់យើងដែរថ្ងៃនេះ ទី១ សូមចូលរួមការពារសន្តិភាពដែលយើងរកបានដោយលំបាក…សន្តិភាពដើម្បីទាំងអស់គ្នាហើយទាំងអស់គ្នាក៏ត្រូវការពារសន្តិភាពផងដែរ…វាមានចំណងទាក់ទងរបស់វាមានសន្តិភាពទើបមានការអភិវឌ្ឍន៍សូមសង្កេតមើលនូវប្រវត្តិដ៏ឈឺចាប់របស់យើង ដែលយើងបាត់បង់នូវសន្តិភាព…យើងមានការបាត់បង់ច្រើនណាស់មិនគ្រាន់តែបញ្ហាប្រាង្គប្រាសាទទេមនុស្សរាប់រយរាប់លាននាក់ ក៏ត្រូវទទួលរងគ្រោះដោយសារសង្គ្រាមនោះដែរ…”។
សម្ដេចបានថ្លែងបញ្ជាក់ថា “…សុំទាំងអស់គ្នាកុំមើលស្រាលទៅលើបញ្ហានេះហើយសុំយល់ឲ្យច្បាស់ថាយើងមិនអាចនឹងសុំនូវការអត់ឱនពីក្រុមទម្លាក់គ្រាប់បែកគ្រាប់កាំភ្លើងដែលធ្លាប់តែទម្លាក់ធ្លាប់តែបាញ់មកលើយើងពីអតីតកាលនោះបានទេ…គ្មានការសុំពីសំណាក់អ្នកដែលបាញ់មកលើយើងបានទេ…ច្បាស់ណាស់យើងមិន អាចសុំការយោគយល់ពីពួកពេជ្រឃាតប៉ុល ពត កុំឲ្យសម្លាប់យើង កុំឲ្យបំផ្លាញទ្រព្យសម្បត្តិយើងបានទេ…វាប្រាកដណាស់នេះជាប្រវត្តិដ៏ឈឺចាប់របស់យើងហើយនៅពេលនេះនិងពេលខាងមុខយើងក៏មិនអាចសុំការ យោគយល់ពីពួកអ្នកដែលត្រៀមបម្រុងលេបត្របាក់យើងតាមរយៈនៃបដិវត្តន៍ពណ៌បានដែរ…ដូច្នេះជាការឆ្លើយតបរបស់យើង…យើងទាំងអស់គ្នាត្រូវរឹងប៉ឹងឡើងដើម្បីជំនះលើឧបសគ្គទាំងឡាយក្នុងដំណើរឈានទៅមុខជាមួយការរក្សាសន្តិភាពដើម្បីធានា
ដល់ការអភិវឌ្ឍន៍…”៕