សម្តេចតេជោ ហ៊ុន សែន អរគុណជប៉ុន ដែលយកចិត្តទុកដាក់ចូលរួមស្តារ និងអភិវឌ្ឍន៍កម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ កក្កដា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានយកចិត្តទុក ដាក់ក្នុការចូលរួមស្តារ និងអភិវឌ្ឍន៍កម្ពុជា ជាពិសេសក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា។
ជំនួយទាំងនោះរួមមាន៖ ជំនួយជាសម្ភារៈបច្ចេកទេសបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដំណាក់ កាលទី៧ មកឱ្យមជ្ឍមណ្ឌលជាតិកំចាត់ មីនកម្ពុជា (CMAC) ដែលគិតជាទឹកប្រាក់មាន តម្លៃសរុប ប្រមាណជាង ១១លាន ដុល្លារអាមេរិក ដែលសម្ភារៈទាំងអស់នោះមានដូចជា គ្រឿងចក្រកម្ទេចមីនធុន ធ្ងន់ចំនួន៩គ្រឿង រថយន្ត CMAC ចំនួន៨៨គ្រឿង ម៉ាស៊ីនរាវមីនចំនួន ៧៨៨គ្រឿង ផលិតនៅប្រទេស អាល្លឺម៉ង់ អាវក្រោះ ការពារសុវត្តិភាពចំនួន៤៥០កំប្លេរ និងគ្រឿងបន្លាស់សម្ភារៈមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមពលរដ្ឋ ជាពិសេសយុវជន យុវតី ចូលរួមទស្សនា “សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន” នៅខេត្ត សៀមរាប ដើម្បីសែ្វងយល់កាន់តែច្បាស់អំពីសង្រ្គាម និងកាកសំណល់ជាតិផ្ទុះក្រោយសង្រ្គាម ដែលប៉ះ ពាល់ដល់ការរស់រាន និងប្រកបការងារផ្សេងៗរបស់សហគន៍នៅតាមបណ្តាខេត្តនានា៕