ឪពុកនិងពូចុងពីរនាក់បងប្អូន រំលោភកូនស្រីដើមអាយុ១២ឆ្នាំ នៅស្រុកព្រៃនប់
សារព័ត៌មាន Cambodia News/
ព្រះសីហនុ (០៥ កក្កដា ២០១៧) ៖ ក្មេងស្រីម្នាក់ឈ្មោះគ.ស.ន អាយុ១២ឆ្នាំនៅភូមិទួលទទឹង២ឃុំទួលទទឹងស្រុកព្រៃនប់ខេត្តព្រះសីហនុត្រូវបានជនសង្សយ័ជាឪពុកចុងនិងពូ ចុង ពីរនាក់បងប្អូនចាប់រំលោភយ៉ាងព្រៃផ្សៃបំផុត។
ករណីនេះកើតឡើងនៅឃុំទួលទទឹងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ជនសង្សយ័ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៧ បន្ទាប់ពីទទួលបណ្តឹង ពីម្តាយជនរងគ្រោះភ្លាមៗ។
មន្ត្រីប៉ូលីសមូលដ្ឋានបានឲ្យដឹងថា ជនសង្សយ័មានឈ្មោះសុះ យ៉ាអាយុ៣២ឆ្នាំនិងជនសង្សយ័ម្នាក់ទៀតជាឳពុកមារចុងឈ្មោះកុបម៉ានអាយុ៣០ឆ្នាំរួមគ្នាចាប់រំលោភសេពសន្ធវៈជាបន្តបន្ទាប់ចាប់ពីល្ងាចថ្ងៃទី២៧ខែមិថុនា២០១៧និងការចាប់រំលោភចុងក្រោយនៅព្រឹកព្រលឹមថ្ងៃទី២៩ខែមិថុនា២០១៧។
ករណីនេះក្រោយមកក៏បែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ដែលបានប្តឹងទៅនគរបាលមូលដ្ឋានហើយភ្លាមៗនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលទទឹងក៍បានចុះចាប់ខ្លួនជនសង្សយ័ទាំង២នាក់(ឪពុកចុងនិងឪពុកមារចុង)បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕