សម្តេច​តេ​ជោ​ ៖ CPP នៅ​តែ​បន្ត​​​ក្នុងឈ្នះ​​​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី​០៦ នា ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ​(២៦ មិថុនា ២០១៧) ៖ ​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​សាលា​ភូមិន្ទរដ្ឋបាល​ នៅ​វិទ្យាស្ថាន​ជាតិអប់រំ ​នា​ថ្ងៃ​ទី​ ២៦​ មិថុនា​ ២០១៧​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​​ ចំពោះ​សមាជិក សមាជិកា​គណបក្ស និង​ជនរួមជាតិ​នៅ​ទូ​ទាំង​ប្រទេស ដែល​បាន​គាំទ្រ ​និង​បាន​បោះ​​ឆ្នោត​​ឱ្យ​​គណបក្ស​ប្រជាជន ​ដើម្បី​ថែរក្សា​ការពារ​សន្តិភាព និង​បន្ត​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ឱ្យ​​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​តែ​ជា​គណបក្ស​ជាទី​ទុកចិត្ត​របស់​ប្រជាជន​នាំមុខ​ដ៏​រឹង​មាំ​បំផុត​នៅ​កម្ពុជា​។ ជ័យ​ជំនះ ​នៅ​ពេល​នេះ គឺ​បាន​បង្ហាញ​ឱ្យ​​ឃើញ​កាន់តែ​ច្បាស់​បំផុត​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី​០៦ នា ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​គឺ គណបក្ស​ប្រជាជន កម្ពុជា​នឹង​ទទួល​នូវ​ជ័យ​ជំនះ​ជា​បន្ត​ទៀត​ជាក់​ជា​មិន​ខាន​»។

សម្តេច​តេ​ជោ​បាន​បន្ត​ទៀត​ថា លទ្ធផល​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដែល​ល​ទ្ធ​​ផល​ជា​ផ្លូវការ ​គឺ​បាន​បញ្ជាក់​ច្បាស់​ថា «​គណបក្ស​ប្រជាជន​កម្ពុជា» គឺជា​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាងលើ​នេះ។​គណប​​ក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ចៅសង្កាត់​-​មេឃុំ ចំនួន​១,១៥៦ ដែល​លើស​ជាង​២ ភាគ​៣ នៃ​ឃុំ-សង្កាត់ នៅ​ទូ​ទាំង​ប្រទេស។ ល​ទ្ធ​​ផល​ផ្លូវការ​នេះ​ គឺ​បាន​បង្ហាញ​អោយ​ឃើញ​កាន់តែ​ច្បាស់​ថា ប្រជាពលរដ្ឋ និង យុវជន​បាន​គាំទ្រ និង​បោះ​ឆ្នោត​អោយ​គណបក្ស​ប្រជាជន​យ៉ាងច្រើន​លើសលប់​បំផុត​៕

a

 

Related Articles

Back to top button
Close
Close