វាយកម្ទេចស្ពានពេជ្រចោល
ស្ពានឆ្លងទៅកោះពេជ្រ ដែលមានមនុស្សស្លាប់ប្រមាណ ៣៥៣នាក់ កាលពីឆ្នាំ២០១០ ដោយសារផ្អើលរត់ជាន់គ្នានោះ ត្រូវបានក្រុមហ៊ុនវាយកម្ទេចចោលហើយនៅថ្ងៃទី ២៧ ធ្នូ នេះ ។
លោក ទូច សំណាង ប្រធានគម្រោងរបស់ក្រុមហ៊ុន អូ.ស៊ី. អាយ.ស៊ី បាននិយាយថា ការកំទេចស្ពានពេជ្រនេះ គឺមិនមែនជាប់ទាក់ទងទៅនឹងរឿងមនុស្សស្លាប់នោះទេ ដោយលោកអះអាងថា ការរុះរើស្ពានពេជ្រចេញ ដោយសារតែក្រុមហ៊ុនបានសាងសង់ស្ពានភ្លោះនៅក្បែរនោះរួចរាល់ ដែលចំណាយថវិកាអស់ជាងបីលានដុល្លារអាមេរិក។
ទោះបីជាយ៉ាងនេះក្តី ក៏ក្រុមគ្រួសាររបស់ជនរងគ្រោះខ្លះដែលបានស្លាប់នៅលើស្ពានពេជ្រនោះ មិនសម្បាយចិត្ត ហើយបានចោទប្រកាន់ម្ចាស់ក្រុមហ៊ុន អូ.ស៊ី. អាយ.ស៊ី (OCIC) ចំពោះការវាយកំទេចស្ពាននោះចោល ដោយថា មានបំណងចង់បំបាត់ភស្តុតាងដែលមានមនុស្សស្លាប់នៅលើស្ពាន៕