សិស្សសាលា​​នៅស្រុក​ឆែប ៧​នាក់​ពុល​ផ្លែ​ឪឡឹក​

សារព័ត៌មាន​ Cambodia News/

ព្រះវិហារ (១៤ មិថុនា ២០១៧) ៖ សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​ស្រុក​ឫស្សី ស្ថិតក្នុង​ភូមិ​ឆែប​លិច ឃុំ​ឆែប​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ចំនួន​៧​នាក់ ត្រូវបាន​គេ​ដឹងថា បាន​ពុល​ផ្លែ​ឪឡឹក ដោយមាន​អក្កា​រៈបា​ន​ក្អួតចង្អោរ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៧​នេះ ។​
​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​ជំនាញ​បាន​យក​ផ្លែ​ឪឡឹក​ទៅពិនិត្យ រហូត​សមត្ថកិច្ច​ពុះ​ហូប​តែ​មិនមាន​បញ្ហា​អ្វី​នោះទេ ។ ប៉ុន្តែ​បាន​ហៅ​អ្នកលក់​យកមក​សួរនាំ ផងដែរ​។​
​តាម​លោក​វេជ្ជបណ្ឌិត បាន សុខ​ចំរើន បម្រើការ​នៅ​មណ្ឌល​សុខភាព​ឆែប បាន​និយាយថា អាកា​រៈ​សិស្ស​ទាំងនោះ បើ​មិនបាន​បញ្ជូនមក​ទាន់ ពេលវេលា​ទេ និង​អាច​ប៉ះពាល់​ដល់​អាយុជីវិត ព្រោះថា​សិស្ស​ខ្លះ​ពេល​បញ្ជូនមក​ភ្លាម​លោក​ស្ទាប​មើល​ជីពចរ​ឃើញ​ខ្លះ​ខ្សោយ​តែ​បន្ទាប់ពី បាន​បញ្ចូល​សេរ៉ូម​ឲ្យ ស្ថានភាព​ជនរងគ្រោះ​បាន​វិលត្រឡប់​មករក​ភាព​ធម្មតា​វិញ​។​
​យ៉ាងណាក៏ដោយ លោក​មិនទាន់​ហ៊ាន​សន្និដ្ឋានថា ផ្លែ​ឪឡឹក​នោះ​មាន​សារធាតុពុល ឬក៏​អ្នកលក់​ខ្វះ អនាម​យ័​នោះទេ​? ព្រោះ​នៅ​មណ្ឌល​សុខភាព​របស់លោក មិន​មានអី​ពិសោធន៍​។ លោក​ក៏​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រកស៊ី​លក់ ដូរ​ចំណីអាហារ ត្រូវ​ប្រកាន់​ជាប់​នៅ​អនាម័យ ជៀសវាង​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នកទិញ ហើយ​ចំពោះ​ប្រជាកសិករ​ដែល​ដាំ​ផ្លែ​ឪឡឹក សូមកុំ​ប្រើ​ជីគីមី​ច្រើនពេក៕

2 3

 

Related Articles

Back to top button
Close
Close