ស្រ្តីម្នាក់ ត្រូវរថយន្ត កិនបែកក្បាល ស្លាប់

សារព័ត៌មាន​​ Cambodia News​/

កណ្តាល (០២ ឧសភា ២០១៤) ៖ នៅ​ថ្ងៃទី​២ ខែឧសភា​ នេះ​ នៅលើកំណាត់ផ្លូវលេខ១១០ ក្នុង​ភូមិព្រែកតានប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀន​ស្វាយ​ ខេត្តកណ្តាល ស្រ្តីម្នាក់ បានស្លាប់ បាត់​បង់​ជីវិតភ្លាមៗ នៅ​នឹង​កន្លែង កើតហេតុ យ៉ាងអណោចអាធ័ម ដោយត្រូវរថយន្ត ដឹកស៊ីម៉ងត៍ កិន​ខ្ទេចក្បាល ខណ:​បើកវ៉ា រថយន្តបង្ក ហើយជួបឧបសគ្គនៅពីមុខ ក៏ជាន់ហ្រ្វាំង ដួល​ចូល​កង់​រថ​យន្ត​តែម្តង ។

​នារី​រងគ្រោះ​ជិះ ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1A-9737 មានឈ្មោះ ហ៊ ភក្តី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​រថយន្ត​កិន ខ្ទេច​ក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។

ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ជា​ប្រភេទ​រថយន្ត សណ្តោង​ដឹក​ស៊ីម៉ងត៍​ទម្ងន់​រាប់​សិប​​តោន ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-1096 ក្រោយ​កើតហេតុ​អ្នក បើកបរ​រត់គេចខ្លួន​បាត់ ។​

ក្រោយ​កើត​ហេតុ រថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ច យ​ក​ម​ក​រក្សា​​ទុ​ក​នៅ​អ​ធិកា​រ​ដ្ឋា​ន នគរបាល​ស្រុក​កៀន​ស្វាយ​ដើម្បី​រង់​ចាំ​ដោះ​ស្រាយតាមផ្លូវច្បាប់ រីឯ​ស​ព​នា​រីរ​ង​គ្រោះ​ស​ម​ត្ថ​កិច្ច បានប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

img-20140502-wa0001

Related Articles

Back to top button
Close
Close