ទើប​នឹង​ភ្ជាប់ពាក្យ​ជាមួយគ្នាជួប​គ្រោះថ្នាក់​ចរាចរណ៍​​ស្លាប់​ទាំងពីរ​នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១២ មិថុនា ២០១៧) ៖​ គូស្នេហ៍​មួយគូ​ដែល​ទើបនឹង​ភ្ជាប់ពាក្យ​ជាមួយគ្នា​កាលពី​ខែកុម្ភៈ​កន្លងទៅ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រស្ថិតនៅក្នុង​ឃុំ​ដង​វែង ស្រុកស្រែ​អំបិល ខេត្តកោះកុង កាល​ពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៧ស្លាប់បាត់​បង់ជីវិត​ ស្ថិតនៅក្នុង​ឃុំ​ដង​វែង ស្រុកស្រែ​អំបិល ខេត្តកោះកុង នៅវេលា​ម៉ោង​ប្រហែល​៤៖២០​នាទី​ល្ងាច ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៧ បាន​​បាត់បង់​ជីវិត​ទាំង​២​នាក់ ធ្វើអោយ​ក្រុមគ្រួសារ​និង​មិត្ត​ភ​ក្រ័​របស់​ពួកគេ​តក់ស្លុត​យ៉ាងខ្លាំង​។

​ជនរងគ្រោះ​ឈ្មោះ​⁣​ស្រី​ទូច និង​គូ​ដណ្តឹង​របស់​នាង​ឈ្មោះថា វិ​រ៉ុ​ត កំពុងតែ​ស្រលាញ់គ្នា​ខ្លាំង​និង​មាន​ក្តី​ស្រមៃ​រួមគ្នា​ថា និង​ចូល​រោងការ​កសាង​សុភមង្គល​ជាមួយគ្នា តែ​បែរជា​ជួប​រឿង​អកុសល​បែបនេះ​ទៅវិញ​។​ ​ដើម្បីអោយ​សម​តាម​បំណង​សព​ជនរងគ្រោះ​ទាំងពីរ សាច់ញាតិ​បាន​នាំ​សាកសព​អ្នក​ទាំងពីរ​ទៅ​ដាក់​ទន្ទឹមគ្នា ហើយ​ផាត់ម្សៅ​ធ្វើ​មុខ​អោយ​សព​ខាង​ស្រី​និង​ថែមទាំង​ពាក់​រ៉ូ​ប​កូនក្រមុំ​ផង​ដើម្បីអោយ​អ្នក​ទាំងពីរ​លាចាក​លោក​ក្នុងនាម​ជា​ប្តី​ប្រពន្ធ​៕

Capture2

 

 

Related Articles

Back to top button
Close
Close