CNRP ស្អប់វៀតណាម ដាក់ជនជាតិវៀតណាមធ្វើចៅសង្កាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ មិថុនា ២០១៧) ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានរិះគន់ខ្លាំងៗ ចំពោះគណបក្សសង្គ្រោះជាតិដែលនិយាយមួយម៉ាត់ណាក៏ស្អប់ជនជាតិវៀតណាម ប៉ុន្តែនៅខណៈនេះយកជនជាតិវៀតណាម មកធ្វើជាមេរបស់ខ្លួន និងធ្វើជាមេរបស់ពលរដ្ឋខ្មែរ ពេញមួយសង្កាត់ទៀត។ លោកថា ការបាត់បង់ទឹកដី និងបាត់ប្រទេសជាតិ ដោយសារតែភាពល្ងីល្ងឺរបស់អ្នកនយោបាយភ្លេចពីកំណើតក្រពើ។
យោងតាមហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា “តាមពិតទៅខ្ញុំមិនមែនជាមនុស្ស ដែលមានចរិកញុះញង់ ដូចអ្នកនយោបាយមួយចំនួនទេ ប៉ុន្តែខ្ញុំមិនអស់ចិត្ត ចំពោះមេដឹកនាំនយោបាយ គណបក្សសង្គ្រោះជាតិ ដែលបានអនុញ្ញាតឲ្យជនជាតិដើមវៀតណាម មកធ្វើអ្នកកាន់ចង្កូត ប្រទេសកម្ពុជាទៅវិញ”។
លោកបន្តថា ទោះបីជាជនជាតិដើមវៀតណាមម្នាក់នេះ ត្រូវបានបញ្ចូល ជាជនជាតិខ្មែរ ពីព្រះមហាក្សត្រក៏ដោយ ប៉ុន្តែចិត្តគំនិតរបស់ជនជាតិវៀតណាម មិនដែលបោះបង់ ក្នុងការលេបយកទឹកដីខ្មែរ ម្តងណាឡើយ៕