AIEA អំពាវនាវ​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​កម្មវិធី​បរិមាណូ

នៅថ្ងៃសុក្រ ទី២១ កញ្ញាម្សិលមិញ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា AIEA បានអនុម័តនូវសេចក្តីសម្រេចចិត្តមួយដោយស្នើឲ្យកូរ៉េ ខាងជើងឲ្យ បោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែរយោធា ព្រមទំាងការសាក ល្បងនុយក្លេអ៊ែររបស់ខ្លួន។ សេចក្តីសម្រេចចិត្តនេះត្រូវបានសមាជិកទំាង ១៥៥ប្រទេសរបស់ AIEA ទទួលយល់ព្រមទំាងអស់គ្នា។

តាមពិតទៅ អត្ថបទនៃសេចក្តីសម្រេចចិត្តនោះមិនត្រូវបានអនុម័តដោយការ បោះឆ្នោតទេ តែដោយមានការព្រមព្រៀងគ្នាជាទូទៅមួយរបស់សមាជិក ទំាងអស់នៃ AIEA នាឱកាសសន្និសីទក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។ សមាជិក AIEA ដែលសរុបមាន ១៥៥ប្រទេស ដោយគ្មានភាគីកូរ៉េខាងជើងទេ។ ក្រៅពីបាន អំពាវនាវឲ្យរបបទីក្រុងព្យុងយ៉ាងបោះបង់ចោលទំាងស្រុងនូវ កម្មវិធីនុយ ក្លេអ៊ែរយោធា AIEA ក៏បានស្នើឲ្យកូរ៉េខាងជើងបញ្ឈប់រាល់ការសាកល្បងនុយ ក្លេអ៊ែរដែរ។ យោងតាមអត្ថបទនៃសេចក្តីសម្រេចចិត្ត AIEA បានផ្តោត សំខាន់ លើឆន្ទៈរបស់ ខ្លួនក្នុងការដោះស្រាយបញ្ហា នុយក្លេអ៊ែរកូរ៉េខាងជើង តាមផ្លូវទូត ដើម្បីឈានទៅរកការរំសាយនុយក្លេអ៊ែរចោលទំាងស្រុងនៅ ក្នុងឧបទ្វីបកូរ៉េ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានបញ្ជាក់ជាថ្មីម្តង ទៀតថា បើយោងតាមសន្ធិសញ្ញាមិនសាយភាយនុយក្លេអ៊ែរ កូរ៉េខាងជើងមិន មាន លក្ខន្តិកជាមហាអំណាចនុយក្លេអ៊ែរយោធាទេ។

គួរជម្រាបជូនថា នៅចំពោះមុខសហគមន៍អន្តរជាតិ ទីក្រុងព្យុងយ៉ាងតែងតែ បានបញ្ជាក់ហើយ បញ្ជាក់ទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោល ដៅស៊ីវិលសុទ្ធសាធ ពោលគឺដើម្បីផលិតចរន្តអគ្គិសនី។ ម្យ៉ាងទៀត កូរ៉េខាងជើងក៏បានរកស៊ីផ្នែកបច្ចេកវិទ្យាជាមួយប្រទេសមួយចំនួន មានស៊ីរី លីប៊ី និង ប្រហែលជា ជាមួយប្រទេសភូមា និងបាគីស្ថានផង។ កាលពីដើមឆ្នំា ២០១២ នេះ ភាពមន្ទិលសង្ស័យក៏បានលេចឡើងជាថ្មីស្តីពីគម្រោងចង់ធ្វើការបាញ់ សាក ល្បងនុយក្លេអ៊ែរជាលើកទី៣ របស់ទីក្រុងព្យុងយ៉ាង។ ការបាញ់សាកល្បងដែល របបកុម្មុយនិស្តកូរ៉េខាងជើងធ្លាប់បានធ្វើចំនួន ពីរដងមកហើយ គឺក្នុងឆ្នំា ២០០៦ និង ២០០៩។ សូមបញ្ជាក់ជូនថា កូរ៉េខាងជើង ជាប្រទេសទី១ ដែលបានដក ខ្លួនចេញពីសន្ធិសញ្ញាមិនសាយភាយនុយក្លេអ៊ែរ ក្នុងឆ្នំា២០០៣និងដែល បានហាមមិនឲ្យក្រុមអធិការរបស់ AIEA ចូលទៅពិនិត្យមជ្ឈមណ្ឌលនុយក្លេ អ៊ែរ របស់ខ្លួនទេ។

លោក Robert Wood អ្នកតំណាងអាមេរិកំាងប្រចំា AIEA បានអះអាងថា សេចក្តី សម្រេចចិត្តរបស់ AIEA គឺជាសារមួយដែលសហគមន៍អន្តរជាតិចង់ប្រាប់ របបទីក្រុងព្យុងយ៉ាងពីកាតព្វកិច្ច និងកិច្ចសន្យារបស់ខ្លួនក្នុងការបោះ បង់ចោលកម្មវិធីនុយក្លេអ៊ែរ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close