ដេននី ក្វាន់ ទុក​ពេល​ត្រឹម ១ថ្ងៃ ដល់អ្នក​ដែល​ខ្ចី​ឡាន​ទៅ​បញ្ចាំ​

សារព័ត៌មាន​ Cambodia news/

កម្សាន្ត​ (១៨ ឧសភា ២០១៧) ៖ តារាសម្តែង កញ្ញា ដេននី ក្វាន់ ​ ដែលទើបត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចផ្អាក ពីការសម្តែងរយៈពេល១ឆ្នាំ បានចេញសារព្រមានលើបុគ្គល ដែលបានខ្ចីរថយន្តរបស់ខ្លួន ទៅជិះ ប៉ុន្តែជាលទ្ធផល បែរជាយកទៅបញ្ចាំ រហូតធ្វើឲ្យតារាស្រីរូបនេះ មានអារម្មណ៍មួរម៉ៅ និងច្រឡោតខឹងព្រមានប្តឹងដោយទុកពេលឲ្យតែ១ថ្ងៃប៉ុណ្ណោះ។

តារាស្រីកញ្ញា ដេននី ក្វាន់ បានបញ្ជាក់ថា «បើមិនយកឡានមកឲ្យខ្ញុំ ថ្ងៃនេះទេ ខ្ញុំប្តឹងហើយ ព្រោះឡានខ្ញុំឲ្យខ្ចីជិះ មិនមែនឲ្យខ្ចីយកទៅបញ្ចាំទេ។ ឡានខ្ញុំតម្លៃរាប់ម៉ឺនដុល្លារ មិនមែនតម្លៃពីរបីពាន់ដុល្លារទេ។ ខ្ញុំទុកពេលឲ្យតែថ្ងៃនេះទេ បើមិនមកដោះស្រាយទេ ខ្ញុំយករូបអ្នកបង្ហោះហើយ ចាំដោះស្រាយចំពោះមុខច្បាប់ ទៅខ្ញុំស្លូតទេ តែកុំឲ្យខ្ញុំកាចឲ្យសោះ!»។

ទោះបីជា មានការចេញមុខព្រមាន យ៉ាងដាច់ណាត់ ពីសំណាក់តារាស្រីរូបស្រស់ កញ្ញា ដេននី ក្វាន់ លើករណី ដែលត្រូវបានគេបោកខ្ចីរថយន្តយកទៅជិះ ប៉ុន្តែជាលទ្ធផលត្រូវធ្លាក់ ចូលកន្លែងបញ្ចាំយ៉ាងនេះក៏ពិតមែន ប៉ុន្តែរហូតមកទល់រសៀលថ្ងៃនេះ នាងនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណ បុគ្គលម្នាក់នោះនៅឡើយទេ៕

h 2 18118680_1708432699168644_8993254908425211526_n fn-2017-04-25-10-23-39-11 fn-2017-04-25-10-23-39-9

Related Articles

Back to top button
Close
Close