លោកយាយកម្ពុជាអាយុ ៩៦ឆ្នាំទើបទទួលសញ្ញាបត្រថ្មីៗ
បើតាមទព័រហ្វេសប៊ុកផ្លូវការរបស់ លោក ស្កុតនីសិន (Scott Neeson) ជាស្ថាបនិក នៃអង្គការមូលនិធិកុមារកម្ពុជា រឺ Cambodian Children’s Fund (CCF) បានឱ្យដឹងថា លោកយាយកម្ពុជា អាយុ ៩៦ ឆ្នាំទៅហើយនោះទើបតែទទួលសញ្ញាបត្រកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ដែលបានបញ្ចប់ការសិក្សាថ្នាក់អក្ខរកម្ម។
លោក ស្កុតនីសិន (Scott Neeson) បានសរសេរនូវសារមួយភ្ជាប់ជាមួយរូបថត ៣សន្លឹកដែលមានអត្ថន័យថា៖ “អង្គការ Cambodian Children’s Fund (CCF) បានបំពេញក្ដីស្រមៃរបស់លោកយាយ ហើយលោកយាយជាសមាជិក CCF របស់ពួកយើង បានឆ្លងកាត់វគ្គសិក្សាអក្ខរកម្ម ដោយជោគជ័យ។ ខ្ញុំគិតថា CCF បានបង្ហាញភាពជោគជ័យក្នុងកម្មវិធី ថែទាំ មនុស្សវ័យចំណាស់ អាយុ ៩៦ឆ្នាំ”។
ស្ថាបនិក អង្គការមូលនិធិកុមារកម្ពុជារូបនេះ បន្ថែមទៀតថា ក្នុងរូបថតលោកយាយមិនហ៊ានញញឹមនោះទេ ព្រោះភ្លេចពាក់ធ្មេញមក៕