សម្តេច​តេជោ ​លុបចោល​ការ​ជួប​ជាមួ​យ​ ជប៉ុន ​ឥណ្ឌា​ បារាំង ភ្លាមៗដោយ​សារជំងឺ​ចាំបាច់​ត្រូវ​មក​ពេទ្យ​ជា​បន្ទាន់ ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៤ ឧសភា ២០១៧) ៖ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន ប្រមាណ ១០នាទីមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលុបចោលការជួបជាមួយនឹងភ្ញៀវ ជប៉ុន ឥណ្ឌា បារាំង ភ្លាមៗដោយ សារតែសម្តេចមានជំងឺដែលចាំបាច់ត្រូវមកពេទ្យជាបន្ទាន់ ដើម្បីពិនិត្យនិងធ្វើការព្យាបាល។

សម្តេចតេជោ បានរៀបរាប់នៅលើ Facebook ថា៖ “ខ្ញុំសុំការយោគយល់ពីសំណាក់ មន្ត្រី រាជការ កងកម្លាំងប្រដាប់ អាវុធនៅខេត្តកំពង់ស្ពឺដែលខ្ញុំត្រូវ ជួបនៅព្រឹកនេះតែត្រូវអាក់ខាន។ សុំការយោគយល់ពីមិត្តភក្រ័ បរទេសពិសេសជប៉ុន ឥណ្ឌា បារាំងដែលកម្មវិធីគ្រោងទុក សំរាប់ការជួបត្រូវបានលប់ចោលទៅវិញ។

ដោយការហត់នឿយខ្លាំងពែកខ្ញុំ ធ្លាក់ខ្លួនមានជម្ងឺដែលចាំបាច់ត្រូវ មកពេទ្យបន្ទាន់ដើម្បីពិនិត្យនិង ព្យាបាល។ ខ្ញុំស្ថិតក្នុងមន្ទីរពេទ្យនៅសិង្ហបុរី តាំងពីម៉ោង២ល្ងាចថ្ងៃ៣ឧសភា និងអាចវិលត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃអាទិត្យ៧ឧសភាដើម្បី បន្តរការងារជាធម្មតាឡើងវិញ។ សូមជូនពរបងប្អូនជនរួមជាតិជួប តែសេចក្តីសុខ៕”

1 2 3 4

Related Articles

Back to top button
Close
Close