សម្តេច​តេជោ ​ចែក​រំលែក​ការ​រី​ករា​យនេះជូនជន​រួម​ជាតិ​ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី តាម​រយៈ​របាំ​ត្រុដិ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១០ មេសា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតិឲ្យក្រុមសិល្បៈចូលសម្តែងរបាំត្រុដិ ដើម្បីដេញនូវឧបទ្រពចង្រៃនៃឆ្នាំចាស់ និងត្រៀមទទួលយកសិរីសួស្តីឆ្នាំថ្មី ដែលនឹងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ដែលជិតមកដល់ ព្រឹកនេះនៅផ្ទះរបស់ខ្ញុំ មានរាំរបាំត្រុដិដែលជារបាំប្រពៃណីខ្មែរយើង។ថ្ងៃនេះក៏ថ្ងៃដែលកូនប្រុសស្រី ចៅប្រុសស្រី និងសាច់ញាត្តិជួបជុំគ្នា។ ជាការល្អសម្រាប់ខ្ញុំដែលចៅទាំង១៨នាក់មកជួបជុំគ្នាទាំងអស់។សូមចែករំលែកការរីករាយនេះជូនបងប្អូនជនរួមជាតិក្នុងឱកាសចូលឆ្នាំថ្មី»៕

8 6 7 9

Related Articles

Back to top button
Close
Close