ស្រី​ស្រស់​​ចាញ់​ល្បែង​​អស់​យក​​ឡាន​​ទៅ​​បញ្ចាំ​ ត្រូ​វ​ប្ដី​​ចាប់​​ប្រគល់​​ឲ្យ​​សមត្ថ​កិច្ច​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៧ មេសា ២០១៧) ៖ ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់លោក​មេភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ បាន​ចាញ់ល្បែង​ចាញ់​អស់​គូទ​ខោ រហូតដល់​ជំពាក់​គេ ក៏បាន​យក​រថយន្ដ​១​គ្រឿង​ម៉ាក​ហាយ​លែ​ន​ឌឺរ ទៅ​ដាក់បញ្ចាំ ក្នុងតម្លៃ​៦​ពាន់​ដុល្លារ ដើម្បី​យកលុយ​ទៅ​ស្រង់ដើម ប៉ុន្តែ​រឹតតែ​ចាញ់​ថែមទៀត រហូត​គ្មាន​លុយ​ទៅ​លស់​យក​រថយន្ត​មកវិញ ក៏ត្រូវ​បាន​បុរស​ជា​ប្ដី ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍នគរបាល​ចោមចៅ ​កាលពី​វេលា​ម៉ោង ១១ និង ៤០​នាទី ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៧​។​

សមត្ថកិច្ច​ឲ្យ​បានដឹងថា ស្ត្រី​រូបនោះ ឈ្មោះ ធា អាយុ​៣២​ឆ្នាំ​មានកូន​៣​នាក់ ជា​ប្រពន្ធ​លោក លឹម សម្បត្តិ ហៅ​ហេង មេភូមិ​ព្រៃ​ព្រីង​១ មាន​ទីលំនៅ​ក្នុងភូមិ​ព្រ​ព្រី​ខាងត្បូង​១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ឈ្មោះ ធា បាន​និយាយថា មូលហេតុ​ដែល​នាង​យក​រថយន្ត​ទៅ​បញ្ចាំ គឺ​ព្រោះតែ​ចាញ់ល្បែង នាង​បាន​ទៅលេង​ល្បែង​នៅកាស៊ី​ណូ​ណាហ្គា ប៉ុន្តែ​មុននឹង​ទៅលេង​ល្បែង​ទីនោះ ដោយសារតែ​គ្មាន​លុយ​ចាយ​គ្រប់គ្រាន់ នាង​បាន​ជំពាក់​លុយ​គេ ហើយ​គ្មាន​លុយ​សម្រាប់​សង​គេ ក៏បាន​ទៅលេង​ល្បែង​ក្រែង​បាន​លុយ​សង​គេ ប៉ុន្តែ​មិន​នឹកស្មានថា កាន់តែ​លេង​កាន់តែ​ចាញ់​សោះ រហូត​ជំពាក់​គេ​ថែមទៀត​។

ទើប​នាង​សម្រេចចិត្ត​យក រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ១​គ្រឿង​ទៅ​ដាក់បញ្ចាំ ក្នុងតម្លៃ​៦​ពាន់​ដុល្លារ យកលុយ​លេងល្បែង​ក្នុង​បំណង​ស្រង់ដើម តែ​សង់​មិន​រួច បាន​ចាញ់​អស់ ហើយក៏​ត្រូវបាន​លោក​ប្ដី​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​បែបនេះ​តែម្ដង​៕​

1

 

Related Articles

Back to top button
Close
Close