រដ្ឋា​ភិបាល​ស្នើរ​ក្រសួងសុខាភិបាលទប់ស្កាត់ការនាំចេញទឹកដោះម្ដាយ ទៅអាមេរិក

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៨ មីនា ២០១៧) ៖ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានណែនាំឲ្យក្រសួងសុខាភិបាល ចាត់វិធានការជាបន្ទាន់ចំពោះការនាំចេញ ទឹកដោះម្ដាយពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន “គុណមាតា” ដែលមានឈ្មោះ ក្នុងបញ្ជីពាណិជ្ជកម្ម ថា Ambrosia labs Co ,Ltd ។

យោងសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នេះបានឲ្យដឹងថា “ចំពោះករណីសំណើសុំការ សម្រេចអំពីការនាំចេញទឹកដោះម្ដាយ ពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន “គុណមាតា” ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ថា Ambrosia labs Co ,Ltdរាជរដ្ឋាភិបាលបានសម្រេច ដូចខាងក្រោម៖១.ត្រូវចាត់ការទប់ស្កាត់ជាបន្ទាន់ ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្ដាយ ពីប្រទេសកម្ពុជា ទៅអាមេរិក,២. បើទោះបីជាកម្ពុជា ក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្ដាយផងដែរ” ៕

n

 

 

 

Related Articles

Back to top button
Close
Close