សម្តេច​​តេ​ជោ​​ទទួល​ស្គាល់​​ការ​​និយាយ​​ជា​មួយ​​លោក ​កឹ​ម​ សុខា ​​តាម​ Whats​ App

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៦ មីនា ២០១៧) ៖ ក្រោយ​ពី​មានការ​លើក​ឡើង​ពី​ការ​សន្ទនា​រវាង​សម្តេច​តេ​ជោ​ហ៊ុន សែន ជាមួយ​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ​ជា​សំឡេង​មិន​ពិត​ឬ​ជា​សំឡេង​កាត់ត​នោះ សម្តេច​តេ​ជោ បាន​ប្រកាស​ជា​សាធារណៈ​ថា​ ពិតជា​បាន​ពិភាក្សា​តាម WhatsApp ជាមួយ​លោក កឹ​ម សុខា ប្រាកដ​មែន ។

ការ​ប្រកាស​អះអាង​របស់​សម្តេច​តេ​ជោ ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​វិទ្យុ​អាស៊ី​សេរី ដែល​លើក​ឡើង​ថា សំឡេង​នោះ​អាច​ជា​ការ​កាត់ត​។ យោងតាម​គេហទំព័រ Fresh News នៅ​ថ្ងៃ​ទី​៥ ខែមីនា សម្តេច​តេ​ជោ​បាន​អះអាង​សំឡេង​ដែល​បែកធ្លាយ និង​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា​ទាំងនោះ​ថា ពិត​១០០​ភាគរយ មិន​មានការ​កាត់ត​ក្លែងក្លាយ​អ្វី​នោះ​ទេ នេះ​ជា​សារ​ជូន​សាធារណ​មតិ​ជ្រាប ។

សម្តេច​បាន​បន្ត​ថា សម្តេច​ទទួលស្គាល់​សំឡេង​នោះ តែ​ប្រសិនបើ​លោក កឹ​ម សុខា ហ៊ាន​ចេញ​មុខ​មក​បដិសេធ សម្តេច​នឹង​បបួល​លោក កឹ​ម សុខា ទៅ​ស្បថ​នៅ​មុខ​ព្រះ​អង្គដង​កើ​តែ​ម្តង ៕

d

 

 

 

Related Articles

Back to top button
Close
Close