នាយក​​រដ្ឋ​មន្ត្​រី​​ហាម​​​មិន​​​ឲ្យ​​​អាជ្ញាធរ​​​ចុះ​​​រឹប​​អូស​​​ដី​​ពល​​រដ្ឋ​​​ដែល​​​ជំពាក់​​បំណុល​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៣ កុម្ភៈ ២០១៧) ៖ ថ្លែងក្នុងពិធីចែកសញ្ញបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនាថ្ងៃទី​២២ កុម្ភៈ នេះនៅវិទ្យាស្ថានជាតិអប់រំ កាល​ពី​ថ្ងៃ​ទី​២២ ខែកុម្ភ់ ម្សិល​មិញ​ សម្តេច​តេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ បាន​ហាម​​មិនឲ្យអាជ្ញា​ធរមូលដ្ឋាន ពាក់ព័ន្ធនឹងការចុះរឹបអូលដីធ្លីប្រជាពលរដ្ឋករណីពួកគាត់មិនមានលទ្ធភាព​សង​ត្រឡប់​ទៅធនាគារវិញមិនទាន់ពេល។

សម្តេច​​​ ហ៊ុន សែន ក៏ធ្លាប់បានអំពាវនាវឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយោគយល់ពន្យារការសង ដោយមិនយកការប្រាក់នៅដំណាក់កាល ដែលប្រជាពលរដ្ឋកំពុងជួបការលំបាក ដូចជាជួបគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ជាដើម។

ការ​ដាក់បម្រាមនេះ​ ​ព្រោះ​កន្លង​មក​ជារឿយៗគេតែងតែសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនដែលបានខ្ចីលុយពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារនានា ត្រូវបានគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីទាំងនោះ សហការជាមួយអាជ្ញាធរចុះរឹបអូសដីធ្លី ឬផ្ទះសំបែងជាដើម នៅពេលណាដែលពួកគាត់ទាំងនោះ គ្មានលទ្ធភាពសងត្រឡប់ទៅធនាគារវិញ៕

s

 

Related Articles

Back to top button
Close
Close