បែកថ្នាំ មកចាប់ជើងប៉ូលិសអោយជូនទៅមណ្ឌលកែប្រែ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ កុម្ភៈ ២០១៧) ៖ គណនីហ្វេសប៊ុកឈ្មោះYuk Khim បានសរសេរថា“ព្រឹកមិញខ្ញុំបានឃើញក្មេងប្រុសម្នាក់បែកថ្នាំសុំឲ្យគាត់ជួយយកទៅមណ្ឌលកែប្រែ តែគាត់មិនស្គាល់ឈ្មោះឪពុកម្តាយបងប្អូនសោះ ខ្ញុំមិនអាចធានាបានគួរឲ្យអាណិតណាស់ហើយស្រណោះសម្ដីប្រាប់ខ្ញុំថា ដើរតាមផ្លូវគេដេញវាយថាខ្ញុំមនុស្សឆ្កួត ខ្ញុំអត់ឆ្កួតទេគ្រាន់តែខ្ញុំបែកថ្នាំទេហើយក៏មិនដើរលួចរបស់របរឬវាយបំផ្លិចបំផ្លាញរបស់សាធារណៈនឹងមិនដើរជេរគេឯងទេ”។
យ៉ាងណាម៉េញ បើតាមវីដេអូឃ្លីប ដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ចំនួន២ឃ្លីបដែលមានប្រវែងប្រមាណជាងជាង៤នាទី គេបានឃើញថា យុវជនម្នាក់ដែលមានមាឌដំបង បានបង្ហាញពីកាយវិការស្និទ្ធស្នាលទៅលើមន្ដ្រីរាជការម្នាក់និងដោយទទូចសុំបុរសនោះថា រូបគេចង់ទៅមណ្ឌលកែប្រែ ដើម្បីព្យាបាលបន្សាបគ្រឿងញៀន។ បើតាមការសន្ទនាតាមទូរស័ព្ទ បុរសនោះក៏បានអះអាងដោយសម្ដីមិនច្បាស់លាស់ថា រូបគេរស់នៅថ្នល់ទទឹង ក្នុងខេត្តកំពង់ស្ពឺ៕