គ្រូពេទ្យរកឃើញដង្កូវជាង ៦០ក្បាល ក្នុងរន្ធច្រមុះអ្នកជំងឺម្នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ កុម្ភៈ ២០១៧) ៖ តាមការផ្សព្វផ្សាយ លើគណនីហ្វេសប៊ុក ឈ្មោះ Ung Norin ជាគ្រូពេទ្យ និងជាអនុប្រធានផ្នែក ត្រចៀក ច្រមុះ បំពង់ក E3 នៅមន្ទីរពេទ្យព្រះអង្គឌួង ទីក្រុងភ្នំពេញបានបង្ហាញថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យព្រះអង្គឌួង បានរកឃើញដង្កូវ ជាង៦០ក្បាល ក្នុងរន្ធច្រមុះអ្នកជំងឺម្នាក់ ខណៈពេលបុរសអ្នកជំងឺនោះ បានមកឲ្យគ្រូពេទ្យ ពិនិត្យព្យាបាល ដោយសារឈឺក្បាល ជាង១ឆ្នាំមកហើយថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០១៧ ។
បើតាមបណ្តាញសង្គមហ្វេសប៊ុក លោកគ្រូពេទ្យ អ៊ុង ណូរិន បានសរសេរថា ថ្ងៃនេះ បានជួបអ្នកជំងឺ មានដង្កូវក្នុងក្នុងច្រមុះ អ្នកជំងឺ ឈឺក្បាល ឈាមច្រមុះ រយៈពេលជិតមួយឆ្នាំ។ នេះជាសកម្មភាពរបស់ ក្រុមគ្រូពេទ្យ មន្ទីរពេទ្យព្រះអង្គឌួង ធ្វើការវះកាត់ជំងឺ រលាកច្រមុះ ហើយមានដង្កូវ ក្នុងច្រមុះ ហើយយើងចាប់ដង្កូវ បានចំនួន៦៧ដង្កូវ។ សកម្មភាពនេះ បញ្ចប់នៅម៉ោង ១១ និង៤០ នាទីព្រឹក បានយ៉ាងជោគជ័យ
បន្ទាប់ពីក្រុមគ្រូពេទ្យ យកដង្កូវចេញអស់ពីច្រមុះអ្នកជំងឺ បាននិយាយប្រាប់គ្រូពេទ្យថា គាត់បានចាប់ផ្តើមឈឺខ្លាំង អស់រយៈពេល ជាងកន្លះខែមកហើយ មុនមករកពេទ្យ ដើម្បីព្យាបាលជំងឺ ហើយនៅឈឺខ្លាំង គឺមានធ្លាក់ដង្កូវ ចេញមកតាមមាត់ ។ ក្រោយពេល ដែលគ្រូពេទ្យយកសត្វដង្កូវ ចេញអស់ ក៏បានធូរស្រាល លែងឈឺក្បាលទៀតហើយ៕